Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ CIMB ប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន ដោយការអបអរបុណ្យចូលឆ្នាំខ្មែរ ដល់អតិថិជន នៅទូទាំងប្រទេស

spot_img

​ភ្នំពេញ៖ កាលពីថ្ងៃ១១ ខែមេសាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំប្រារព្ធពិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងឱកាសទិវាថ្លែងអំណរគុណអតិថិជន នៅគ្រប់សាខាទាំង១៣ ទូទាំងប្រទេស។ ពិសេសប្លែកខុសពីសព្វមួយដង អតិថិជនរបស់ធនាគារ ទទួលបានភាពភ្ញាក់ផ្អើលរីករាយ តាមរយៈការតុបតែង ជាលក្ខណៈប្រពៃណីខ្មែរ នៅតាមសាខារបស់ធនាគារ CIMB រួមមានការសម្តែងរបាំទ្រុត ការតុបតែងក្នុងសាខា ភេសជ្ជៈនិងនំខ្មែរ ព្រមទាំងសម្លៀកបំពាក់ប្រពៃណី របស់បុគ្គលិកផងដែរ។ មិនតែប៉ុណ្ណោះ រាល់អតិថិជន ដែលបានអញ្ជើញ មកកាន់សាខាណាមួយ របស់ធនាគារ ក៏ទទួលបានក្រមាខ្មែរ ទុកជាកាដូអនុស្សាវរីយ៍ទៀតផង។ង​សេវាកម្ម​ធនាគារ ក៏ដូចជា​អបអរសាទរ​ខួប​គម្រប់​៧​ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ធនាគារ CIMB នៅ​កម្ពុជា​ផងដែរ​។​

នេះគឺជាការប្រារព្ធធ្វើទិវាថ្លែងអំណរគុណអតិថិជនលើកទី២ របស់ធនាគារ CIMB បន្ទាប់ពីទទួលបាន​មតិយោបល់ជាវិជ្ជមាន សម្រាប់ការប្រារព្ធពិធី កាលពីឆ្នាំមុន។ តាមរយៈកម្មវិធីយកចិត្តទុកដាក់​​ ដល់អតិថិជននេះ ធនាគារ CIMB បានបង្ហាញពីការថ្លែង អំណរគុណ ដល់អតិថិជនគ្រប់រូប សម្រាប់ការបន្តគាំទ្ររបស់ពួកគេ។ ក្នុងឱកាសដ៏ឱឡារឹកនេះ ធនាគារ CIMB បានបង្កើតនូវភាពភ្ញាក់ផ្អើល ដោយផ្តល់នូវសេវាកម្មបម្រើ អតិថិជនជាពិសេស ពីសំណាក់​ និងគណៈគ្រប់គ្រងរបស់ធនាគារ រួមមានប្រធាននាយកប្រតិបត្តិ (CEO) ប្រធាននាយកប្រតិបត្តិរួម (DCEO) និងនាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល។

កម្មវិធីនេះមិនត្រឹមតែបង្កើតនូវឱកាស សម្រាប់ភ្ជាប់ទំនាក់ទំនង រវាងគណៈគ្រប់គ្រង និងបុគ្គលិកជួរមុខ របស់ធនាគារប៉ុណ្ណោះទេ តែថែមទាំងបង្កើតនូវដំណើរការ​ ទទួលយកមតិយោបល់ អតិថិជនដោយផ្ទាល់ផងដែរ។ ដោយមានការទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយអតិថិជន គណៈគ្រប់គ្រងរបស់ ធនាគារអាចយល់ដឹង កាន់តែច្បាស់អំពី កង្វះខាតនានា ដែលអតិថិជនកំពុងជួបប្រទះ។ ដូច្នេះធនាគារអាចកែលម្អ និងនាំយកសេវាកម្ម បម្រើអតិថិជនល្អប្រសើរ ដើម្បីបំពេញតម្រូវការអតិថិជន។

លោកស្រីហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ CIMB បានថ្លែងថា៖ “នៅធនាគារ CIMB អតិថិជនគឺជាអ្វី ដែលយើងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត។ ការបន្តគាំទ្ររបស់អតិថិជន បានរួមចំណែកដល់ភាព រីកចម្រើនឥតឈប់ឈរ របស់ធនាគារ តាំងពីបើកដំណើរការដំបូង។ ហើយកម្មវិធីថ្ងៃនេះ គឺជាការផ្សារភ្ជាប់ ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ ធនាគារ និងអតិថិជនដោយផ្ទាល់ ឲ្យកាន់តែជិតស្និទ្ធ។ នេះគឺជាអ្វីដែលយើង យកចិត្តទុកដាក់ និងតបស្នងដល់ អតិថិជនរបស់យើង ព្រមទាំងចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខ ជាមួយគ្នា ដើម្បីសម្រេចបាន ជោគជ័យគ្រប់ភារកិច្ច ក្នុងឆ្នាំថ្មី ទាំងអស់គ្នា”។

 

លោកសម្បត្តិ ដែលជាអតិថិជន របស់ធនាគារ CIMB តាំងពីបើកដំណើរការ ធនាគារដំបូងមកម្ល៉េះ បានរៀបរាប់ ពីបទពិសោធន៍ និងអារម្មណ៍ផ្ទាល់ខ្លួនថា៖ “ថ្ងៃនេះ ខ្ញុំពិតជាភ្ញាក់ផ្អើល មែនទែន ហើយខ្ញុំមិនបានរំពឹងថា មានកម្មវិធីធនាគារ ពិសេសដូច្នេះឡើយ។ ពេលមកដល់សាខានេះ ខ្ញុំឃើញបុគ្គលិកធនាគារ ស្លៀកពាក់បែបប្រពៃណី ហើយ CEO និងថ្នាក់ដឹកនាំរបស់ធនាគារ នៅក្នុងបញ្ជរ រួចបម្រើសេវាកម្មដល់ខ្ញុំ។ ខ្ញុំសូមសរសើរ ដែលធនាគារ CIMB យកចិត្តទុកដាក់ខ្ពស់ ដល់អតិថិជនដូច្នេះ ហើយព្រមទាំងមានការប្រារព្ធពិធី អបអរសាទរឆ្នាំថ្មីដ៏រីករាយទៀតផង”។

​គួរបញ្ជាក់ផងដែរថា ក្នុងចំណោមសាខាទាំង១៣ របស់ធនាគារ CIMB នៅទូទាំងប្រទេស មានអតិថិជនសរុបប្រមាណ ១.០០០នាក់ ដែលបានចូលរួមរីករាយ និងមានភាពភ្ញាក់ផ្អើល ក្នុងកម្មវិធីថ្លែងអំណរគុណ អតិថិជន និងអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ អំឡុងពេលមួយថ្ងៃនេះ។ នេះគឺជាលើកទី២ហើយ ដែលធនាគារ CIMB បានរៀបចំព្រឹត្តិការណ៍ រំភើបរីករាយបែបនេះ ដើម្បីឆ្លើយតបទៅនឹង ការបន្តគាំទ្ររបស់អតិថិជន ជាច្រើនឆ្នាំកន្លងមកនេះ ដែលជួយជម្រុញ ឲ្យធនាគារ CIMB មានការរីកចម្រើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ គិតចាប់តាំងពីពេលបើកដំណើរការ អាជីវកម្មដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ២០១០។

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ២៣០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារ សាកលនាំមុខគេមួយ ក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូនសេវាកម្ម ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្តាល នៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និងឡាវ)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំ ជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៩០០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ធនាគារវិនិយោគ របស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារ វិនិយោគធំជាងគេបំផុត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ ទៅលើផ្សារភាគហ៊ុន របស់ក្រុមហ៊ុនជាង ១.០០០ ក្រុមហ៊ុន នៅក្នុងតំបន់ ។

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៣៩.០០០នាក់ នៅក្នុងប្រទេសចំនួន ១៥៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×