Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុង​កៅឆាយ​ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ​, រដ្ឋ​មន្ត្រី​ព័ត៌មាន​ថា បើក​ភ្លាម​បុក​ភ្លែត​

​​ភ្នំពេញ ​៖ រថយន្តក្រុង​មួយគ្រឿង បាន​សម្ពោធ​ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ​មុនគេ ដោយ​បាន​បើកបំ​បុកបា​រ៉ាស់​សម្រាប់​ឃាត់​មិន​ឲ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់ បណ្តាលឲ្យ​បាក់​ធ្លាក់​លើ​ស្ពាន​តែម្តង​។​

​ជាមួយ​ករណីនេះ តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ​នា​រសៀល​ថ្ងៃទី​១២​ខែ​មេសា​នេះ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានសរសេរថា “​បើក​ភ្លាម បុក​ភ្លែត​”​។​

​បា​រ៉ាស់​កំណត់​កម្ពស់​រថយន្ត​ឆ្លងកាត់​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ត្រូវបាន​រថយន្តក្រុង​ពណ៌​ស ពាក់​ស្លាក​លេខ 3A 1053 បើក​បុក​បណ្ដាលឲ្យ​បាក់​ធ្លាក់ នៅ​មុន​នេះ​បន្តិច នៅ រសៀល​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៨​។​

​បន្ទាប់ពី​បើក​ឲ្យ​ដំណើរការ​បាន​មួយ​ព្រឹក​ស្រាប់តែ​មុននេះ​បន្តិច ក៏​មាន​ឡានក្រុង​ឯកជន បាន​បុក​បង្កាន់ដៃស្ពាន​អាកាសស្តុ​បផ្សា​រដី​ហុយ​អស់​ជាច្រើន​កង់ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​