Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រំជួលចិត្ត​ណាស់​! ខណៈ​ឪពុក​ខំប្រឹង​ផ្តល់ «​កិត្តិយស​» កូនស្រី​ក្នុង​ថ្ងៃ​មង្គលការ ទាំង​ខ្លួន​នៅ​នឹង​គ្រែ​មន្ទីរពេទ្យ​

spot_img

​បុរស​ជា​ឪពុក​អាយុ ៦៤ ឆ្នាំ មកពី Chiayi (​តៃវ៉ាន់​) ថ្វីបើ​កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ ពី​ជំងឺមហារីក​ពោះវៀន​ក៏ដោយ ប៉ុន្តែ គាត់​នៅតែ​ព្យាយាម​ចូលរួម​ជា​ផ្នែក​ដ៏​តូច​ទាំង​ទឹកភ្នែក នៃ​ថ្ងៃ​ដ៏​ពិសេស​កូនស្រី​របស់គាត់ ដើម្បី​យក​ស្បៃ​អាពាហ៍ពិពាហ៍​គ្រប​ក្បាល​នាង កាលពី​ថ្ងៃទី​១១ ខែមេសា ។​

​យោងតាម​សារព័ត៌មាន​តៃវ៉ាន់​បានឱ្យដឹងថា គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ បាន​ប្រញាប់ប្រញាល់​ទៅកាន់​បន្ទប់​មន្ទីរពេទ្យ Chiayi Christian, ទីកន្លែង​ដែល​ឪពុក​របស់​កូនក្រមុំ ដែល​គាត់​មាន​ឈ្មោះថា Hou កំពុង​ត្រូវ​ព្យាបាល​ជំងឺមហារីក​ពោះវៀន មុនពេល​ពិធីមង្គលការ​របស់​ពួកគេ​ធ្វើឡើង ។​

​លោក Hou ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី​យប់ មុនពេល​ពិធី​មង្គល​របស់​កូនស្រី នៅតែ​អាចមាន​កម្លាំងកំហែង​យ៉ាង​ត្រដាបត្រដួស ដើម្បី​ផ្តល់​កិត្តិយស​កូនស្រី តាមរយៈ​ការជួយ​គ្រប​ក្បាល​នាង​ជាមួយ​ស្បៃ​មុខ​អាពាហ៍ពិពាហ៍ និង​ផ្តល់​បណ្តាំ​ផ្ញើ​ចុងក្រោយ​ជូនពរ​ដល់​កូនៗ​ទាំងពីរ​ថា​៖ «​សូម​កូនៗ​រួមដៃគ្នា កសាង​ជីវិត​គ្រួសារ​ប្រកបដោយ​សុភមង្គល​» ។​

​គាត់​បន្តថា​៖ «​ប៉ា​មិនមាន​ការសោកស្តាយ នៅក្នុង​ជីវិត​របស់​ប៉ា​ទេ​» ។​

Hou បន្ថែមថា បំណងប្រាថ្នា​ដ៏​ធំ​បំផុត​របស់គាត់​នេះ គឺជា​ការដឹងឮ​មួយ​ចំពោះ​កូនស្រី​របស់គាត់​រៀបកា​រ និង​ប្រគល់​នាង​ទៅ​ឲ្យ​កូនកំលោះ ៕ ចន្ទី​

spot_img
×