កំពង់ស្ពឺ ៖ មុខសញ្ញាក្មេងទំនើង៧នាក់ (ស្រី១នាក់) ត្រូវបានកម្លាំងនគរបាលល្បាត តាមផ្លូវជាតិលេខ៥១ ក្នុងនៅភូមិសាស្ត្រ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បង្ក្រាបឃាត់ខ្លួន ខណៈពួកគេប្រមូលផ្តុំគ្នាដើរលេងមិនចូលផ្ទះ នាវេលាម៉ោង០២និង០០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្រោយការសាកសួរ និងបានការធានាពីឪពុកម្តាយ អាណាព្យាបាល សមត្ថកិច្ចនគរបាល បានឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដើរលេងដាច់យប់ និងមានយកតាមខ្លួននូវអាវុធ (ដាវ ដំ.បង កាំ.បិត-ល-) ។
ក្មេងទំនើងទាំង៥នាក់នេះ ត្រូវបានសមត្ថកិច្ចចងក្រងឯកសារ និងសាវតាទុកបើនៅតែប្រព្រឹត្ដ ទង្វើមិនរៀងចាលផ្ទុយនឹងកិច្ចសន្យា សមត្ថកិច្ចនឹងមានចំណាត់ការតាមច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ កូលាប


