ខេត្តកំពង់ឆ្នាំង ៖ កម្លាំងងមសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩ និង ៣០នាទីព្រឹក បានចុះបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី ចំនួន ៣នាក់ ក្នុងនោះមានស្រីម្នាក់ ដែលជាមុខសញ្ញប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅត្រង់ចំណុចផ្ទះឈ្មោះ កែវ វាសនា ភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នំាង ខេត្ដកំពង់ឆ្នាំង ។

មន្ដ្រីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ ប្រុស-ស្រី ចំនួន៣នាក់ដែលត្រូវបានឃាត់ខ្លួន ខាងលើមាន៖ ឈ្មោះ ទី១-ឈ្មោះ កែវ វាសនា ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិ ទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ទី ២-ឈ្មោះ ស៊ុ សុង ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិ ទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ និង ទី៣-ឈ្មោះ ម៉ៅ ថារឹទ្ធ ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតនូរួមមាន៖ – គ្រឿងញៀនចំនួន ១១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង ,ម៉ូតូ ០១គ្រឿង,ឧបករណ៍វេចខ្ចប់ និង ឧបករណ៍មួយចំនួន ។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៣ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នំាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


