Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការធានារ៉ាប់រង និងសេចក្តីព្រាងប្រកាសស្ដីពី “វិតាមគោលក្នុងការគ្រប់គ្រងការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច”

ភ្នំពេញ ៖ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ. ស. ហ.) បានបើកកិច្ចប្រជុំ “ ក្រុមប្រឹក្សា អ. ស.ហ.” លើកទី៥ នៃអាណត្តិទី១ តាមប្រព័ន្ធ វីដេអូ ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ រួម មាន សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការធានារ៉ាប់រង និងសេចក្តីព្រាងប្រកាសស្ដីពី “វិតាមគោលក្នុងការគ្រប់គ្រងការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច”។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ ” ក្រុមប្រឹក្សាអាជ្ញាធរសវាហិរញ្ញវត្ថុមិនមែនធនាគារ”លើកទី៥ នៃអាណត្តិទី១ បានបញ្ជាក់ថា នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ. ស. ហ.) បានដឹកនាំកិច្ចប្រជុំ “ ក្រុមប្រឹក្សា អ. ស.ហ.” លើកទី៥ នៃអាណត្តិទី១ តាមប្រព័ន្ធ វីដេអូ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន និងឯកឧត្តម លោកជំទាវ ជាសមាជិក-សមាជិកា ន ក្រុមប្រឹក្សា អ.ស.ហ.។ គោលបំណងនៃកិច្ចប្រជុំ តីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ រួម មាន សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការធានារ៉ាប់រង និងសេចក្តីព្រាងប្រកាសស្ដីពី “វិតាមគោលក្នុងការ គ្រប់គ្រង ការរៀបចំនិងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច”។

របៀបវារៈទី១+ សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការធានារ៉ាប់រង”

សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការធានារ៉ាប់រង” ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃច្បាប់ ស្ដីពីការធានារ៉ាប់រង ដែលបានអនុម័តក្នុងឆ្នាំ២០១៤, អនុក្រឹត្យស្តីពីការធានារ៉ាប់រង ដែលបានដាក់ឱ្យ អនុវត្តក្នុងឆ្នាំ២០០១, គោលការណ៍គ្រឹះធានារ៉ាប់រង និងការសិក្សាអំពីច្បាប់និងបទប្បញ្ញត្តិ នៃវិស័យ ធានារ៉ាប់រងរបស់បណ្តាប្រទេសក្នុងតំបន់។ សេចក្តីព្រាងអនុក្រឹត្យនេះមាន ៦ ជំពូក និង ១១៥ មាត្រា ដោយតាក់តែងឡើងក្នុងគោលបំណងកំណត់នូវវិធាន នីតិវិធី និងនិយាម សម្រាប់ការគ្រប់គ្រងនិងការ ត្រួតពិនិត្យសកម្មភាពធានារ៉ាបំរង សំដៅធានានូវអភិបាលកិច្ចល្អ ប្រសិទ្ធភាព ការប្រកួតប្រជែងដោយ ស្មើភាពនិងស្មោះត្រង់ ការការពារផលប្រយោជន៍ និងការបង្កើនទំនុកចិត្តដល់សាធារណជនក្នុងវិស័យ ធានារ៉ាវែង។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានផ្ដល់អនុសាសន៍ឱ្យកែសម្រួលលើចំណុចគន្លឹះៗ មួយ ចំនួន និងបានអនុម័តជាគោលការណ៍លើខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យនេះ ព្រមទាំងបានណែនាំឱ្យ យកសេចក្តីព្រាងអនុក្រឹត្យនេះ ដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទឹស្ដីការគណៈរដ្ឋមន្ត្រី មុននឹងគោរព ស្នើសុំការពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតជោនាយករដ្ឋមន្ត្រី។

ជារួម, អង្គប្រជុំថ្ងៃនេះ បានអនុម័តជាគោលការណ៍លើរបៀបវារៈចំនួន ១ ប៉ុណ្ណោះ តីសេចក្តីព្រាង អនុក្រឹត្យស្តីពី “ ការធានារ៉ាប់រង”។
ដោយឡែក ចំពោះរបៀបវារៈទី២, ក្រុមប្រឹក្សា អ.ស.ប. នឹងយកមកបន្តពិភាក្សានៅដើមខែធ្នូ ឆ្នាំ២០២១៕អាជ្ញាធរ រក្សាសិទ្ធិដោយ ៖ កូលាប

×