ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាសឱ្យអ្នកធ្វើដំណើរ បើកបរតាមផ្លូវវាងរយៈពេល១៤ ថ្ងៃ ដើម្បីសម្រួលការកក ស្ទះចរាចរក្នុងពេលដំណើរការអ៊ុតកៅស៊ូ កំណាត់ផ្លូវតភ្ជាប់ ពីមហាវិថីសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិលេខ ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅទៅ មហាវិថី សហព័ន្ធរុស្ស៊ី។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានផ្សព្វផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៥ ខែវិច្ឆិកាថា៖ «ការដ្ឋានសាងសង់ស្ពាន អាកាស និងផ្លូវក្រោមដីចោមចៅបានធ្វើការពង្វាងចរាចរ រយៈពេល ១៤ថ្ងៃ ដោយបើកឱ្យប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ពីមហាវិថី ចោមចៅទៅផ្លូវជាតិលេខ ៤»៕រក្សាសិទ្ធិដោយ ៖ កូលាប



