Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! បែកធ្លាយ​សារ​សំឡេង​ លោក សេស យ៉ុង ជេរ​ស្រស់ៗ ផ្តាំ​ទៅ​អភិបាល​រង​ក្រុង​កំពត ករណី​បញ្ជា​ឲ្យ​រុះ​រើ​ក្យូស​ខ្លួន​សង់​លើ​ចំណី​ព្រែក​ ប្រយ័ត្ន…

spot_img

នេះជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ខណៈបុគ្គលម្នាក់ ដែលគេស្គាល់ថាមានឈ្មោះ សេស យ៉ុង និងក៏ត្រូវបានដឹងថា ជាមន្រ្តីយោធាផ្កាយ១ បានបញ្ចេញសារសំឡេងជេរប្រទេចទៅលើអភិបាលរងក្រុងកំពត ជាមួយភាសាដ៏ធ្ងន់ៗ ក្រោយផ្ទុះកំហឹងអភិបាលក្រុងលោក អែត​សារិទ្ធិ រាយការណ៍ទៅថ្នាក់លើខេត្ត ទាក់ទងរឿងក្យូសរបស់ខ្លួនសង់លើចំណីព្រែក គ្រាន់សម្រាប់អង្គុយលេងប៉ុណ្ណោះ។

គួរបញ្ចាក់ថា សារបញ្ចេញកំហឹងខ្លាំងពីសំណាក់លោក សេស យ៉ុង ទៅលើអភិបាលរងក្រុងកំពតយ៉ាងចាស់ៗដៃនេះ ត្រូវបានធ្វើឡើងគួរឲ្យភ្ញាក់ផ្អើល គឺបន្ទាប់ពីអាជ្ញាធរក្រុងកំពត បានហាមឃាត់ និងកំណត់ពេលឲ្យអ្នកសាងសង់រំលោភលើចំណីព្រែកសាធារណៈ ឲ្យប្រញាប់រុះរើជាបន្ទាន់ ដោយទុកពេលឲ្យ ៧ ថ្ងៃ ជាកំហិត និងសូម្បីរាយការណ៍ទៅសាលាខេត្ត ជុំវិញអ្នកសាងសង់រំលោភ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរក្នុងការរុះរើទៀតផង។

សូមជម្រាបឲ្យដឹងផងដែរថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក អែត សារិទ្ធិ បានចេញលិខិតមួយច្បាប់ ដើម្បីជូនដំណឹងដល់លោក សេស យ៉ុង ឲ្យរុះរើរបង និងក្យូស រំលោភលើចំណីព្រែក ដោយរក្សាភាពដើមវិញ ព្រោះទីតាំងដែលលោកបានធ្វើរំលោភ គឺជាដីសាធារណៈរបស់រដ្ឋ។ លោកអភិបាលក្រុង ក៏បានបញ្ចាក់ថា អាជ្ញាធរនឹងទុកពេលឲ្យលោក សេស យ៉ុង ៧ ថ្ងៃ ក្នុងការរុះរើ ចាប់ពីថ្ងៃទី៨ ខែតុលា រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

តែទោះជាយ៉ាងណា ក្រោយទទួលលិខិតពីអភិបាលក្រុងកំពតលោក អែត សារិទ្ធិ រួចមក ស្រាប់តែលោក សេស យ៉ុង​ បញ្ចេញកំហឹងយ៉ាងខ្លាំងៗ និងថែមទាំងផ្ញើសារជាសំឡេងតាមប្រព័ន្ធតេឡេក្រាម ទៅកាន់អភិបាលក្រុងកំពត ជាមួយភាសាជេរប្រទេចយ៉ាងធ្ងន់ៗបែបនេះថា៖ «បងឯងជួយផ្តាំពាក្យខ្ញុំ ទៅប្រាប់អាអភិបាលក្រុង អាថោកទាប អាអត់ពូជហ្នឹង ថាអាហ្នឹងគង់តែមានង៉ៃជាប់អន្ទាក់ទេ អាហ្នឹង!…. វារាយការណ៍ទៅខេត្ត វាថាខ្ញុំរំលោភ រំលោភម្រ៉ាយវាស្អី ផ្ទះថ្មគេធ្វើដល់លើទឹក មិនថាឲ្យគេ ខ្ញុំគ្រាន់តែកញ្ចុះអង្គុយលេង វារាយការណ៍ថាខ្ញុំរំលោភ អត់អីទេបង ប៉ុន្តែ គ្រាន់តែប្រាប់អាមន្រ្តីថោកទាបហ្នឹង គង់តែមានង៉ៃណាមួយ វាស៊ីលុយគេទៀត ប្រយ័ត្ន ACU អូសក្បាលវា អាហ្នឹង….!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×