Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ​សណ្តោង​រឺ​ម៉ក​២​គ្រឿង​ បុ.ក​គ្នា​ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​១​គ្រឿង​ធ្ងន់​ នៅ​ស្រុក​ភ្នំស្រួច​

​កំពង់ស្ពឺ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៩៦-៩៧​ ត្រង់​ចំណុច​ភូមិ​ស្រល់​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ រថយន្ត​កុងតឺន័រ​សណ្តោង​រឺ​ម៉ក​២​គ្រឿង​ បុ.ក​គ្នា​ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​១​គ្រឿង​ធ្ងន់​ តែមិនបណ្តាលឲ្យមានមនុស្សរងងរបួសទេ ។​

​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​១គ្រឿង​ ម៉ាក​ STERLING​ ពណ៌​ស​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 3D-0886​សណ្តោង​ស៊ឺ​មី​រ៉ឺ​ម៉ក់​ ពាក់ផ្លាក​លេខ​ភ្នំពេញ​4A-1210​ បើកបរ​ដោយ​ឈ្មោះ​ ស​ សុខ​ឃឿ​ន​ ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ​នៅ​ភូមិ​ចំការ​បុស្ស​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ ដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ត​01​គ្រឿង​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-2907​ សណ្តោង​ស៊ី​មី​រ៉ឺ​ម៉ក់​ ពាក់​លេខ​ព្រះ​សីហ​នុ​ 4A-7676​ បើកបរ​ឈ្មោះ​ អឹ​ម​ សា​វី​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ នៅ​ភូមិ​ស្ទឹង​ ឃុំ​ពា​នី​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ និង​បង្ករ​អោយ​ខូចខាត​រថយន្ត​២​គ្រឿង​ ធ្ងន់​១គ្រឿង​ ។​

​សមត្ថកិច្ច​ នគរបាល​ចរាចរ​កំពុង​សម្របសម្រួល​ ចរាចរណ៍​ និង​ចំណាត់ការ​តាម​នីតិវិធី​៕ រក្សាសិទ្ធិដោយ ៖ កូលាប

×