Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់មុខសញ្ញាក្មេងទំនើង​ ចំនួន​០២នាក់​ ចំណោមបក្ខពួក​ជា​ច្រើន​ទៀត ​​ដែលស្រែកឡូឡារក្នុងរូបភាពកាន់ដំបងឈើ​ ដាវដែក ស្រែករកអ្នកណាជើងខ្លាំងចង់វា.យគ្នា​

កំពង់ស្ពឺ ៖​ ក្រោមការដឹកនាំ​បញ្ជាផ្ទាល់​ពីលោកឧ​ត្ដ​ម​សេ​នីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​កំពង់ស្ពឺ​ នៅពីថៃ្ងទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលាម៉ោង​០​៩​និង០០នាទី​ អធិការនគរបាលស្រុកឧដុង្គ​ ដឹកនាំដោ​យ​លោក​វរ​សេនីយ៍ឯក​ ខឹម​ សាម៉ុន​ បានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឈានទៅឃាត់មុខសញ្ញាក្មេងទំនើ​ងចំនួន​០២នាក់​ ចំណោមបក្ខពួក​ជា​ច្រើន​ទៀត​។

សមត្ថកិច្ច​បានឲ្យដឹងថា​ក្មេងទំនើងទី១-ឈ្មោះ​ អូន​ រក្សា​ ភេទប្រុ​ស​ អាយុ​២៣ឆ្នាំ​ នៅ​ភូមិត្រាចទង​ ឃុំក្សេមក្សាន្ដ​ ស្រុកឧដុង្គ​ ខេត្ដកពង់ស្ពឺ​ ជាអ្នកដាវ​ ក្នុងហេតុការ​ណ៍​ខាងលើ​។ទី២-ឈ្មោះ​ អូន​ លីយ៉ា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ នៅ​ភូមិត្រាចទង​ ឃុំក្សេមក្សាន្ដ​ ស្រុកឧដុង្គ​ ខេត្ដកពង់ស្ពឺ​ ជាអ្នកដំបងឈើ ក្នុងហេតុការ​ណ៍​ខាងលើ​។ រីឯ​បក្ខពួក​ផ្សេងទៀត​គេចខ្លួន​(កំពុងស្រាវជ្រាវបន្ដ​)។

ប៉ុន្មាន​ថ្ងៃ​នេះ​ មានបណ្ដាញសង្គមហ្វេសប៊ុកបាន​ប​ន្ដផ្សព្វផ្សាយ​និងចែកចាយ​រូបភាព​ ព័ត៌មាន​ក្មេង​ទំ​នើង​ដែលស្រែកឡូឡារក្នុងរូបភាពកាន់ដំបងឈើ​ ដាវដែកស្រែករកអ្នកណាជើងខ្លាំងចង់វា.យគ្នា​នៅក្នុង​ទិដ្ឋភាព ​ដែលមានបងប្អូនពលរដ្ឋកំពុងតែបង់ត្រី​ដោ​យបង្ហាញអំពីសកម្មភាពអួតក្អេងក្អាងថា អាណា​ចង់វា.យអញចេញមក។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ស្រាវជ្រាវ​និងឃាត់​ខ្លួ​ន ​យកមកសាកសួរនៅ អធិការដ្ឋាននគរបាលស្រុ​ក​ឧដុង្គ​ ដើម្បី​បំពេញ​នីតិវិធី​បញ្ជូន​មកការិយាល័យជំ​នាញ​ ដើម្បី​ចាត់ការ​អនុវត្ដ​នីតិវិធី​បន្ដ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×