Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សាំង ប៊ុនថេន បើកដៃឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មានជ័យ” ស្រុកស្នួល ប្រព្រឹត្តអំពើពុករលួយ?

ភ្នំពេញ ៖ ប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តក្រចេះ លោក សាំង ប៊ុនថេន បានបើកដៃឲ្យប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត “មានជ័យ” ស្រុកស្នួល ខេត្តក្រចេះ ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។ ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសសម្ងំស្ងៀម ដោយទុកឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត”មាន ជ័យ” ស្រុកស្នួល ធ្វើអ្វីតាមចិត្ត។

បើតាមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឲ្យដឹងថា ការដែលលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មាន ជ័យ” ស្រុកស្នួលខេត្តក្រចេះ ហ៊ានធ្វើអ្វីៗបានគឺមានការបើកដៃពីសំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តក្រចេះ ផងដែរ។ បញ្ហានេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរពិនិត្យមើលក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងស្រុកស្នួលនេះផងទាន! ព្រោះលោក នូ សុ វណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត”មានជ័យ” ស្រុកស្នួលនិងលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ មិនខ្វល់ការរិះគន់នោះទេ។

សេចក្តីរាយការណ៍ពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនកសិផល និងដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មានជ័យ” ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត”មានជ័យ” ស្រុកស្នួលមិនអាចតវ៉ាបានឡើយ។

ប្រភពដដែលបន្តទៀតថា លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មានជ័យ”ស្រុកស្នួល ខេត្តក្រចេះ ឃុបឃិតឲ្យឈ្មួញប្រើប្រាស់រថយន្តធុនធំ ផ្ទុកលើសទម្ងន់បើកបរឆ្លងកាត់ មុខស្ថានីយ៍ដោយមិនបាច់ចូលថ្លឹងឲ្យតែឈ្មួញទាំងនោះបង់ លុយតាមការ កំណត់រួចជាស្រេច។

ទាក់ទងករណីនេះ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តក្រចេះ និងលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មានជ័យ”ស្រុកស្នួល មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×