បន្ទាយមានជ័យ ÷ ទឹកដីជាយដែនស្រុកម៉ាឡៃប្រែមុខមាត់ថ្មី ក្រោមម្លប់សន្តិភាព របស់សម្តេចតេជោ មានការអភិវឌ្ឍន៍ជាពិសេសផ្នែកអចលនទ្រព្យ មានក្រុមហ៊ុនជាច្រើន ចូលមកដាក់ទុនវិនិយោគ ពិសេសក្រុមហ៊ុនប៉ាងណាគ្រីបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយទំនាស់ដីធ្លីដោយបានចាប់ដៃគ្នាជាមួយតារាចម្រៀងខេមរៈសិរីមន្ត បើកគម្រោងដីឡូត៍ ក្រោមតម្លៃទីផ្សារសម្រួលដល់អ្នកក្រីក្រ អាចបង់រំលស់បានដោយគ្រាន់តែចំណាយ៣៣០០រៀល ស្មើនឹងដូង១ផ្លែក្នុង១ថ្ងៃ អាចបានដីរស់នៅនិងកូនចៅ មានកាងារធ្វើមិនបាច់ចំណាកស្រុក ធ្វើឲ្យពលរដ្ឋគាំទ្រ។

ដូចការរំពឹងទុកនៅព្រឹកថ្ងៃទី៦វិច្ឆិកាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដើម្បីធ្វើការកក់ប្រាក់លើគម្រោង របស់ក្រុមហ៊ុនប៉ាងណាគ្រី ដែលចាប់ដៃជាមួយនឹងលោកខេមរៈសិរីមន្ត ពុះដីល្វែងចំនួន២០០ហិកតា នៅចំណុចភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យ៉ាងច្រើនកុះករ។
ឈនៅលើទីតាំងដីពុះល្វែងលោកខេមរៈសិរីមន្ត បាននិយាយណែនាំប្រជាពលរដ្ឋ ដែលនាំគ្នាមកកក់ដីនោះថា ÷ មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋសម្រុកមកកក់លុយនៅថ្ងៃនេះ គឺពួកគាត់នឹងមានការចំណេញច្រើន ព្រោះនៅពេលនេះ គឺជាការប្រម៉ូសិន ដោយខាងក្រុមហ៊ុនបានបញ្ចុះតម្លៃ យ៉ាងពិសេសជូនពួកគាត់តែម្ដង។ហើយពួកគាត់នឹងបានជ្រើសរើសយកកន្លែងល្អៗដែលពួកគាត់ពេញចិត្តបានមុនគេ។

ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺដីនេះក្រោយពីធ្វើការកក់ប្រាក់ លើកដំបូងចំនួន ១០០ ដុល្លារ និងចាប់លេខឡូត៍ដីរួចរួចរាល់ បងប្អូនប្រជាពលរដ្ឋអាចសាងសង់លំនៅដ្ឋានបានភ្លាម។
លោកខេមរៈសិរីមន្ត បានបញ្ជាក់ថា ÷ ការបង់លុយកាក់ គឺត្រឹមតែផ្លែដូងមួយផ្លែប៉ុណ្ណោះ ៣៣០០រៀល ក្នុងមួយថ្ងៃបើគិតជាខែដប់ម៉ឺនរៀល ក្នុងមួយខែហើយបង់រំលស់មិនថាតម្លៃ ៨ ពាន់ ឬមួយម៉ឺនដុល្លារបង់ដូចគ្នា។
ព្រោះតែក្រុមហ៊ុនយើងត្រូវការមនុស្សធ្វើការ ព្រោះនៅតំបន់នេះ គឺក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៉ីស្ទេត អភិវឌ្ឍកំពុងអភិវឌ្ឍជុំវិញតំបន់នេះ ឲ្យទៅជាកន្លែងកម្សាន្ត និងប្រមូលផ្ដុំទៅដោយរោងចក្រចំនួន ៦
មានផ្សារ សាលារៀន សាលាបច្ចេកទេស សម្រាប់បណ្ដុះបណ្ដាលជំនាញ ជូនដល់យុវជនជាពិសេសកូនអ្នកស្រុក ដែលបានរៀនចប់ត្រឹមថ្នាក់ទី ១២ហើយ មិនមានថវិកាសម្រាប់រៀនបន្ត យកបរិញ្ញាបត្រក៏អាចចូលរៀន យកជំនាញមកបម្រើការនៅ ក្នុងក្រុមហ៊ុនបានកម្រៃខ្ពស់។ ក្នុងនោះបងប្អូនដែលបានជាវលើគម្រោងដីនេះ កុំបារម្ភចំពោះបញ្ហាការងារ ក្រុមហ៊ុនយើងកំពុងមានតម្រូវការជាខ្លាំង ដោយមិនបាច់ធ្វើការចំណាកស្រុក ទៅរកការងារនៅប្រទេសថៃឡើយ ព្រោះបានប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។

លោកខេមរៈសិរីមន្ដ បានបន្តឲ្យដឹងទៀតថា ÷ មកជាវគម្រោងនៅថ្ងៃនេះ គឺមានឱកាសចំណេញច្រើនបន្តិចទៀតcasino រោងចក្រនិង តំបន់កម្សាន្ត ចាប់ដំណើរការហាងឆេងដី នៅតំបន់នេះគឺនឹងឡើងខ្ពស់។
ទាក់ទងទៅនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋដែលមកកក់លុយនៅថ្ងៃនេះ បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ និងពេញចិត្តជាខ្លាំង ទៅលើគម្រោងដីនេះ ដោយពួកគាត់ខំស្កាត់ មកពីបណ្ដាខេត្តផ្សេងៗ ជាពិសេសអ្នកក្រុងប៉ោយប៉ែត មានការពេញចិត្តយ៉ាងខ្លាំង ដោយសារទីតាំងភូមិសាស្ត្រនោះ ឃើញមានការអភិវឌ្ឍជាក់ស្ដែង មានរោងចក្រ កាស៊ីណូ និងតំបន់កម្សាន្ត មានផ្សារ សាលារៀនទៀតផង ជាពិសេសពួកគាត់រំពឹងថា ទិញដីនេះរួចនឹងមានការងារ សម្រាប់កូនចៅពួកគាត់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ព្រំដែន






















