Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េដឹកមាន់ បើកលឿនជ្រុលទៅបុ.កម៉ូតូចំពីមុខ អូសទៅផ្ទប់របងផ្ទះពលរដ្ឋ បណ្ដាលឲ្យបុរសម្នាក់ស្លា.ប់

ភ្នំពេញ ÷ បុរសម្នាក់ រួមដំណើរជាមួយនឹងព្រូរថយន្តជាច្រើននាក់ទៀត បានបើករថយន្តកូរ៉េដឹកមាន់មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុ.កម៉ូតូចំពីមុខពេញទំហឹង អូសទៅផ្ទប់របងផ្ទះពលរដ្ឋបាក់ជាច្រើនកង់ បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូស្លា.ប់នៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូម៉ាកស៊ុយស៊ុគីឡែត មួយគ្រឿងពណ៌សពាក់ផ្លាកលេខកំពង់ចាម 1T-0899 ជិះតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយកូរ៉េដឹកមាន់មួយគ្រឿងទៀត ក្បាលពណ៌សពាក់ផ្លាកលេខកណ្តាល 3A-2304 បើកបរដោយម្នាក់រួមដំណើរ ជាមួយព្រូជាច្រើននាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចណុចកើតហេតុ ជិតនិងផ្សារប៉េសេ បានរេចង្កូតចូលទៅខាងឆ្វេងដៃ ជ្រុលទៅបុ.កចំពីមុខម៉ូតូអូសក្រោមរថយន្ត ទៅបុកផ្ទប់និងរបងផ្ទះពលរដ្ឋ ខូចខាតមួយចំនួន ចំណែកឯបុរសជាម្ចាស់ម៉ូតូ បានស្លា.ប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឱ្យអូនរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្តអង្គតាមិញ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×