Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សប្រុសស្រីក្មេងចាស់ចំនួន១១នាក់ រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅមហាវិថីឈ្នឈ្នះ

ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានក្មេងចាស់ប្រុសស្រីចំនួន១១នាក់ រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តដឹកទំនិញមួយគ្រឿង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះក្មេងចាស់ប្រុសស្រីទាំង១១នាក់ បានជិះម៉ូតូសណ្តោងរទេះអេតចាយមួយគ្រឿង ធ្វើដំណើរចេញពីផ្ទះម្តុំវត្តឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីនាំគ្នាដើររើសអេតចាយ ចិញ្ចឹមក្រពះ ក្នុងទិសដៅពីលិចមកកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តប្រភេទដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3C-8042
បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសដៅគ្នា ក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុករ៉ីម៉កម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នករួមដំណើរនៅលើរ៉ីម៉កសណ្តោងរទេះអេតចាយ រងរបួសធ្ងន់និងស្រាលចំនួន១១នាក់ ក្នុងនោះមានទារកទើបតែអាយុកន្លះខែម្នាក់ផងដែរ ហើយជនរងគ្រោះទាំង១១នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗ។
ចំណែកអ្នកបើកបររថយន្តបង្កព្យាយាម បើករថយន្តរត់គេចខ្លួន រហូតដល់ចំណុចផ្លូវជាតិលេខ៦A ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរនាំគ្នាដេញស្ទាក់ ចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលសង្កាត់បាក់ខែង ចាត់ការបន្ត។

ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍ ខណ្ឌជ្រោយចង្វារ សហការជាមួយនិងកម្លាំងជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងយកអ្នកបើកបរនិងរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×