ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សញ្ញាកំណត់ល្បឿនអតិបរិមា៖ សញ្ញានេះហាមយានយន្តគ្រប់ប្រភេទ បើកបរលើសល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រសួងសូមស្នើសុំការសហការ ពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀត បងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋមេត្តា ចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕ រក្សាសិទ្ធិដោយ ៖ កូលាប


