ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៤ ខែ វិច្ឆិកា បានបង្រា្កប និង ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ដែលជាមុខសញ្ញា ចោរប្ល.ន់យ៉ាងសកម្ម ជាប់ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស(ប្ល.ន់)ប្រពឹត្តនៅតាមផ្លូវលេខ៤១ ត្រង់ចំណុចភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យ៩នាក់ខាងលើ ដែលត្រូវបានឃាត់ខ្លួនមាន ៖ ទី១-ប៉ាន ភារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំនៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង។ ទី២-រិទ្ធ សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន។ ទី៣-មន ឡាយហៀង ហៅងើយ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។ ទី៤-រិទ្ធ វាសនា ភេទប្រុស អាយុ ២២ឆ្នាំ នៅផ្ទះសំ ណាក់សុខង៉ែត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ។ ទី៥-ចន ពុទ្ធា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ។ ទី៦-ណន ផានិត ហៅខ្លូ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងលាភ ឃុំធម្មតាអរ ស្រុកសំរោងទង ។ ទី៧-ឈ្មោះ ណុប បញ្ញា ប្រុស១៨ឆ្នាំ ថ្នល់បំបែក សង្កាត់ស្វាយ ក្រុងច្បារមន ។ ទី៨-ឈ្មោះ ហេង សុខហាន ២០ឆ្នាំ ប្រជៀវបាត ឃុំទំពរ័មាស ស្រុកសំរោងទង និង ទី ៩-ឈ្មោះ ធី ចាន់ថេត ១៨ឆ្នាំភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។

ចំណែក វត្ថុតាង ដែលសមត្ថកិច្ច ដកហូតបានរួមមាន ៖ – ម៉ូតូ០៦គ្រឿង និង ម៉ូតូរបស់ជនរងគ្រោះ ២គ្រឿង។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៩នាក់ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


