Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបទីតាំងល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ ដុះស្លែមួយកន្លែង ស្ថិតនៅភូមិដំណាក់ត្រយឹង បន្ទាប់ពីទទួលបានព័ត៌មានបានចុះផ្សាយ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានព័ត៌មានបានចុះផ្សាយថា សមត្ថកិច្ចក្នុងខណ្ឌពោធិ៍សែនជ័យ ហាក់មើលរំលងទីតាំងល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ ដុះស្លែមួយកន្លែង ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានសហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាល សង្កាត់ចោមចៅទី២ បានចុះទៅត្រួតពិនិត្យ ដល់ទីតាំងខាងលើដើម្បីមានវិធានការបង្រ្កាប។

ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ ឃើញថាទីតាំងនោះ លបលួច ភ្នាល់មាន់តាមប្រព័ន្ធអនឡាញ ប្រាកដមែនក្នុងប្រតិត្តការនេះសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈមួយចំនួនដូចជា៖ កៅអីជ័រចំនួន ៣១, ទូរទស្សន៍មួយគ្រឿង, ម៉ូនីទ័រចំនួនពីរគ្រឿង, ស៊ីវីយូ ចំនួនពីរគ្រឿង, កុំព្យូទ័រ យួរដៃ ចំនួន១គ្រឿង, ម៉ូតូចំនួន២គ្រឿង យកមករក្សាទុកនៅសាលាសង្កាត់ចោមចៅទី២៕រក្សាសិទ្ធិដោយ ៖ កូលាប

×