Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញពុំមានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ប្រមាណជិត ៥០តោន ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ធ្វើការបំផ្លាញចោល

ភ្នំពេញ ៖ ដោយទទួលបានការឯកភាព ពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ បាននាំយកផលិតផលក្លែងក្លាយ មានសារធាតុពុល និងទំនិញខូចគុណភាពសរុបប្រមាណ ៤៩តោន ៩៨៦គីឡូក្រាម ដែលមន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញបង្ក្រាបបានក្នុងរយៈពេលកន្លងមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។


ពិធីនេះមានការចូលរួម ពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោ ផងដែរ។ ទំនិញទាំងនោះមានដូចជា៖ – ផលិតផលអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៤៥ ៣៥៣លីត្រ។ -ស្រា ស និងស្រាទំពាំងបាយជូ ដែលរឹបអូសបានក្នុងករណីពុលស្រា បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិតមនុស្ស៣នាក់ នៅរាជធានីភ្នំពេញ ចំនួន៣៤៧យួរ និង៧៦ ប៊ីដុង ស្មើ ៤ ២៧៥ លីត្រ ។ -ផលិតផលម្ហូបអាហារខូចគុណភាព ដែលរឹបអូសបានពីបណ្តាទីផ្សារ និងឃ្លាំងស្តុកទំនិញ ចំនួន ៣៥៨គីឡូក្រាម៕ រក្សាសិទ្ធិដោយ ៖ កូលាប

×