Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៨ នាក់ កាន់ដាវដែក ជិះម៉ូតូបង្ករអុកឡុក កម្មវិធីបុណ្យកឋិន ក្នុងបរិវេណវត្តឧត្តមានជ័យ

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាល ស្រុកសំរោងទង បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៨ នាក់ រួមជាមួយអាវុធ(ដាវដែក ២) ជិះម៉ូតូបង្ករអុកឡុកកម្មវិធីបុណ្យកឋិនក្នុងបរិវេណវត្តឧត្តមានជ័យ ហៅវត្តទឹកស្អុយ ស្តិតនៅភូមិទឹកស្អុយឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នៅង្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំព័រមាស បានឃាត់ខ្លួនក្មេងទំនើងកាន់ដាវ និងជិះម៉ូតូបង្ករអុកឡុកកម្មវិធីបុណ្យកឋិន ក្នុងបរិវេណវត្តឧត្តមានជ័យ ហៅវត្តទឹកស្អុយ ស្តិតនៅភូមិទឹកស្អុយឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ៨នាក់ ÷ ១/ ឈ្មោះ សួន ប៊ុននី ភេទប្រុស អាយុ ១៨ឆ្នាំ ២/ ឈ្មោះ ហ៊ុយ ឈុនលី ភេទប្រុស អាយុ ១៨ឆ្នាំ ៣/ឈ្មោះ ហ៊ុយ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ ៤/ឈ្មោះ ផុន សុធាន ភេទប្រុស អាយុ ១៩ឆ្នាំ ៥/ ឈ្មោះ សឿង សុភ័ក្រ ភេទប្រុស អាយុ ២០ឆ្នាំ(ម្ចាស់ដាវ)ដាក់ជាប់ម៉ូតូ ៦/ ឈ្មោះ ស៊ីម ចាន់ធឿន ភេទប្រុស អាយុ ១៧ឆ្នាំ ៧/ ឈ្មោះ ម៉ៅ វ៉ាន់ថន ភេទប្រុស អាយុ ១៧ឆ្នាំ អ្នកទាំង ៧នាក់ រស់នៅភូមិក្អែកពង ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៨/ឈ្មោះ ផូ ដារ៉ូ ភេទប្រុស អាយុ ១៧ឆ្នាំនៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដកហូតម៉ូតូចំនួន ៦គ្រឿង ដាវ ២ដើម នៅចំណុចក្នុងវត្តទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( មានកម្មពិធីបុណ្យកឋិនទាន )។

ក្រុមក្មេងទំនើងចំនួន៨ នាក់ យកមកធ្វើការសាកសួរ ឈ្មោះខាងលើបានឆ្លើយសារភាពថា ដាវ ខាងលើពិតជារបស់ក្រុមខ្លួនពិតប្រាកដមែន៕ រក្សាសិទ្ធិដោយ ៖ កូលាប

×