Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ថៃ​ បន្តរួមគ្នាប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែន

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ បានឯកភាព ​បន្តជួយគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការតាមដានផ្លូវចរាចរ​ ខ្សែបណ្តាញក្រុមឧក្រិដ្ឋជន ​និងបទល្មើសសម្អាតប្រាក់​ដើម្បីពង្រឹងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ដែលជំនួបពិភាក្សាត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃ៥​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ រវាងឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងឯកឧត្តម​ វីចៃ​ ចៃម៉ុងខន​ អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ​ ដែលមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធនៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀនប្រទេសទាំងពីរកម្ពុជា-ថៃ​ ចូលរួមដោយផ្ទាល់​ និងតាមប្រព័ន្ធអនឡាញ​ ។

ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានមានប្រសាសន៍ប្រាប់ក្រោយជំនួបនោះថា​ ភាគីយើងទាំងពីរបានឯកភាព ​បន្តជួយគ្នាទៅវិញទៅមកតាមរយៈការផ្លាស់ប្តូរព័ត៌មាន ការតាមដានផ្លូវចរាចរ​ ខ្សែបណ្តាញក្រុមឧក្រិដ្ឋជន​និងបទល្មើសសម្អាតប្រាក់​ដើម្បីពង្រឹងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ បានប្រាប់បន្តថា​ បញ្ហាបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន​ នៅតែមានស្ថានភាពស្រួចស្រាល ដែលតម្រូវឱ្យប្រទេសយើងទាំងពីរត្រូវរួមគ្នាដោះស្រាយបង្ការ​ បង្រ្កាប​ ឱ្យដល់ឬសគល់ នៃក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំង​ ដើម្បីសុវត្ថិភាព​ សន្តិសុខ​ និងសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រជាជាតិយើងទាំងពីរ​។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ បានប្រាប់ឱ្យដឹងបន្តទៀតថា​ ក្នុងកាលៈទេសពិភពលោកប្រឈមនិងបញ្ហាជំងឺរាតត្បាតកូវីដ-១៩​ ព្រំដែនរបស់បណ្តាប្រទេសលើលោកត្រូវបានបិទខ្ទប់យ៉ាងតឹងរ៉ឹង ទោះបីថា ពិបាកក្នុងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ ប៉ុន្តែការផលិតគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជន នៅបន្តមានសកម្មភាព ខ្លាំងក្លា រួមទាំងវិធីសាស្រ្តលួចលាក់ធ្វើសកម្មភាពកាន់តែមានភាពប្រែប្រួល និងស្មុគស្មាញឡើង។

រយ:ពេល៩ខែ​ កម្ពុជាចាប់ជនសង្ស័យសរុបប្រមាណជាង១០.០០នាក់ (ជនជាតិខ្មែរ៩.៧៣១នាក់ និងជនបរទេស២៧៧នាក់​) ដែលក្នុងនោះ ៖ ១.ករណីជួញដូរ រក្សាទុក៦.១៤១ នាក់​ ២.ករណីប្រើប្រាស់គ្រឿងញៀន៣.៨៤១ នាក់​ ៣.ករណីដាំដុះ០៩ នាក់​ ៤.ករណីកែច្នៃ១៧ នាក់​៕រក្សាសិទ្ធិដោយ ៖ កូលាប

×