Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទោស៧នាក់ ហែកគុក នៅខេត្តស្ទឹងត្រែង រត់គេចបាត់អស់

ស្ទឹងត្រែង ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែង ដាក់កម្លាំងជាច្រើនស្ថាប័ន តាមចាប់អ្នកទោសចំនួន៧នាក់ ដែលរត់ចេញពីក្នុងពន្ធនាគារខេត្តស្ទឹងត្រែង កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ២០២១។

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនសាធារណជនថា នៅវេលាម៉ោងជាង ០៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញអ្នកទោស ដែលមានភិនភាគដូចរូបថតនេះ សូមសហការរាយការណ៍ មកសមត្ថកិច្ចជំនាញដើម្បីធ្វើការឃាត់ខ្លួន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្លោងជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងទៀត បាននាំគ្នាប្រើឧបករណ៍ ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុង រួចបន្តយកត្រសេះ និងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។ គណៈមន្ត្រីពន្ធនាគារយាមការពារឃើញ ក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ ដេញចាប់តែចាប់ពុំបានបង្កឲ្យមានការភ្ញាក់ផ្អើល។

សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកទោសទាំងនោះ បានជាប់ចោទពីបទជួញដូរគ្រឿងញៀន និងករណីផ្សេងទៀត ភាគជនជាតិឡាវ និងខ្មែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×