Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ ចាប់ជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភលើកុមារី

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីទទួលដំណឹងភ្លាមថា មានករណីប៉ុនប៉ងរំលោភលើកុមារី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ បានសហការជាមួយកម្លាំងប្រជាការពារចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១ និង១០នាទីយប់ នៅចំណុចលើផ្ទះឈ្មោះ ស.ស ស្ថិតក្នុងភូមិសាស្រ្ត ភូមិកោះស្លែង ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ បានឲ្យដឹងថា មានករណីប៉ុនប៉ង រំលោភលើកុមារី អាយុ១៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ ។ បង្កឡើងដោយជនសង្ស័យឈ្មោះ សេង សាន ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានឡើងទៅលើផ្ទះបើកមុងចូលទៅចាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកឲ្យឪពុក ម្ដាយជួយ ពេលនោះឪពុក ម្តាយឮកូនស្រែក រត់ទៅជួយហើយចាប់បានជនសង្ស័យ រាយការជូនសម្ថកិច្ចភ្លាម ។

នៅពេលបានទទួលដំណឹងភ្លាម កម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលកោះថ្កូវបានសហការជាមួយកម្លាំងប្រជាការពារចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបញ្ជូនយកមក អធិការនគរបាលស្រុកជលគីរី កសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ កូលាប

×