ភ្នំពេញ ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដឹកនាំកិច្ចប្រជុំចង្អៀត នៃក្រុមការងារបច្ចេកទេសចម្រុះ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយតំណាងការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា OHCHR និងដៃគូអភិវឌ្ឍតាមប្រព័ន្ធអនឡាញ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម ជិន ម៉ាលីន បានមានប្រសាសន៍ថា កិច្ចប្រជុំចង្អៀត នៃក្រុមការងារបច្ចេកទេសចម្រុះ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយតំណាងការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា OHCHR និងដៃគូអភិវឌ្ឍ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាព នៃការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលរួមមាន ៖ ១-ការសិក្សាអំពីគម្រោង នៃការលើកកម្ពស់នូវសុចរិតភាព និងតម្លាភាពក្នុងប្រព័ន្ធតុលាការ ២-ដំណើរការរៀបចំច្បាប់ និងការកែសម្រួលច្បាប់ និងគោលនយោបាយសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ៣-ការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌ និង ៤-បញ្ហាផ្សេងៗ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



