Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ បុរសជាប់ចោទម្នាក់ពាក់ព័ន្ធ នឹការឆបោកលុយចំនួន៩ ម៉ឺនដុល្លារ

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីពីថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ បានបើកសវនាការ ជម្រះបណ្តឹងឧទ្ធរណ៍ជនជាប់ចោទ ម្នាក់ ពាក់ព័ន្ធនឹងបទល្មើស ឆបោកប្រាក់ ចំនួន ៩ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០។

លោក គី ឫទី្ធ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ គឹម សំអាង ភេទប្រុស អាយុ ៥៦ ឆ្នាំ ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ អនុវត្ត ក្នុងពន្ធធានាគារ ១ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានរៀល សម្រាប់ដាក់ចូលក្នុងថវិការដ្ឋ និងបង្គាប់ឲ្យសងថ្លៃជមឺ្ង ដល់ជនរងគ្រោះ ចំនួន ៦០ ម៉ឺនដុល្លារអាមេរិក ក្រោមការចោទប្រកាន់ ពីបទ ” ឆបោក ” ។

តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការ មកតុលាការឧទ្ធរណ៍ភ្នំពេញ ។

ជនជាប់ចោទ គឹម សំអាង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដើមឆ្នំា ២០២០ នៅរាជធានីភ្នំពេញ។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ គឹម សំអាង បានឆ្លើយសារភាពថា រូបគាត់ពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន ហើយថា គាត់មិនសុខចិត្តនឹងសាលក្រមរបស់សាលក្រមរបស់ តុលាការរាជធានីភ្នំពេញ ដោយសារតែ តុលាការបានបង្គាប់អោយសងថ្លៃ ជមឺ្ងចិត្ ដល់ជនរងគ្រោះ ចំនួន ៦០ ម៉ឺន ដុល្លារនោះគឺច្រើនណាស់ ហើយ គាត់មិនមាន សមត្ថភាពសងនោះទេ។

ជនជាប់ចោទ បានសុំអោយ តុលាការឧទ្ធរណ៍មេត្តាលើកបន្ធូរបន្ថយទោសប្រាក់សំណងជំងឺចិត្ត និងដោះលែងគាត់
ដើម្បី ឆាប់បានត្រឡប់ជួយជុំគ្រួសារគាត់វិញ។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

×