Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យចំនួន០៦នាក់ ទៅតុលាការ ពាក់ពន័្ធករណី….

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល រួចយកកាំ.បិត និងដាវកែច្នៃកា.ប់ប្ល.ន់យកម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នៅថ្ងៃទី០៥ ,ទី០៦ និងទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ជនសង្ស័យចំនួន ០៦នាក់ ពាក់ពន័្ធករណីធា.ក់ម៉ូតូផ្តួល រួចយកកាំ.បិត និងដាវកែច្នៃកា.ប់ប្ល.ន់យកម៉ូតូ។

វត្ថុតាងចាប់យក៖ ដាវកែច្នៃប្រវែង ៦០សង់ទីម៉ែត្រដងរុំស្កុតពណ៌ខៀវចំនួន ០១ ដើម, ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ១IE៦៥៤០, ផ្លាកលេខម៉ូតូចំនួន ០៦បន្ទះ, ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយថតចម្លង, លិខិតលក់ម៉ូតូចំនួន ០២សន្លឹក, ម៉ូតូចំនួន ០៥ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ កូលាប

×