ក្រចេះ ៖ ក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ចាប់ឃាត់ខ្លួននៅថ្ងៃទី០៨ ខែវិច្ឆិកា ពាក់ព័ន្ធនិងករណីបទ ផលិត ឬ ធ្វើចរាចរណ៍អាវុធសម្រាប់ប្រ.ហារផ្សេងទៀត កាលពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

អធិការដ្ឋាននគរបាលក្រុងក្រចេះ បានបញ្ជាក់ថា ជនមួយក្រុមខាងលើ បានយកកាំ.បិតផា្គ.ក់ចំនួន០២ដើម ដាក់តាមខ្លួន និងធ្វើសកម្មភាពយកកាំ.បិតផ្គា.ក់អូស តាមផ្លូវថ្នល់ គំ.រាមទៅលើក្មេងស្ទាវមួយក្រុមទៀតដែល ធ្លាប់មានទំនាស់ជាមួយគ្នា ហើយយារកាំ.បិតគំ.រាមរក កា.ប់ថែមទៀត បង្កអនាធិបតេយ្យនៅតំបន់ទីប្រជុំជន ចំណុចតូបលក់ម្ជូរ ស្ថិតភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
បច្ចុប្បន្នជនសង្ស័យទាំង០៤ និង វត្ថុតាង ខាងលើ ត្រូវបានឃាត់ខ្លួន និង កសាងសំណុំរឿងតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ កូលាប



