Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរក្រុងកំពត វា.យក.ម្ទេចសំណង់អនាធិបតេយ្យរបស់លោក សេស យ៉ុង នៅតាមមាត់ព្រែកកំពត

កំពត ៖ អាជ្ញាធរក្រុងកំពត បានប្រើធម៌ក្តៅវា.យក.ម្ទេចសំណង់អាណាធិបតេយ្យ សាងសង់នៅមាត់ព្រែកកំពត ក្នុងនោះក៏មានសំណង់របស់លោក សេស យ៉ុង នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ប្រតិបត្តិការនេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរក្រុងកំពតបានចេញជូនដំណឹងចំនួន២ដងកន្លងមក ឲ្យម្ចាស់សំណង់ទាំងនោះរុះរើចេញជាបន្ទាន់។

លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំកម្លាំងចំរុះ និងសហការជាមួយថ្នាក់ខេត្តដឹកនាំផ្ទាល់ដោយ ឯកឧត្ដម សេង សេរីបុត្រ អភិបាលរងខេត្ត បានចុះអនុវត្តសំអាត និងរុះរើសំណង់ សាងសង់រំលោភចូលក្នុងចំណីមាត់ព្រែកកំពង់បាយ របស់លោក សេស យ៉ុង ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។

យោងតាមរបាយការណ៍របស់អាជ្ញាធរក្រុងកំពត បាននង្ហាញថា ដើម្បីរៀបចំសោភ័ណភាពមាត់ព្រែកកំពតទាក់ទាញភ្ញៀវទេសចរ និងក្រោមការណែនាំរបស់ថ្នាក់ដឹកនាំខេត្តកំពត អាជ្ញាធរក្រុងបានជូនដំណឹងឲ្យម្ចាស់សំណង់ខុសច្បាប់ទាំងនោះរុះរើសំណង់របស់ខ្លួន។ ទាំងនេះ គឺដើម្បីរៀបចំសោភ័ណភាពក្រុង ហើយការរៀបចំសោភ័ណភាពរុះរើសំណង់អាណាធិបតេយ្យ គឺត្រូវវា.យក.ម្ទេចដោយមិនរើសមុខ ឬបក្ខពួកអ្វីឡើយ។

សូមបញ្ជាក់ថា លោក សេស យ៉ុង បានល្មើស៣ករណី ទីមួយ បូមខ្សាច់រំលោភព្រែកពង្រីកដីខ្លួន ទីពីរ រៀបខឿនថ្មរំលោភយកព្រែក និងទីបី សង់ខ្ចុះ ពីជើងបេតុង ឆ្អឹងដែក ទំហំធំនឹងរឹងមាំ ដូច្នេះសរុបទៅគឺ ល្មើស៣ករណី មិនមែនតែរឿងសង់ខ្ចុះតែមួយទេ។

គួរបញ្ជាក់ថា អាជ្ញាធរក្រុងកំពតបានជូនដំណឹងឲ្យម្ចាស់សំណង់នានា ដែលសង់នៅលើមាត់ព្រែកកំពត ឲ្យរុះរើដែលក្នុងនោះម្ចាស់សំណង់មួយចំនួន អនុវត្តតាមគោលការណ៍របស់អាជ្ញាធរ ប៉ុន្តែនៅក្នុងចំណោមនោះ គឺមានម្ចាស់សំណង់មួយរូប ដែលអ្នកខ្លះអះអាងថា ជាមន្ត្រីយោធាពាក់ផ្កាយមួយ លោក សេស យ៉ុង មិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរនៅឡើយ មិនតែប៉ុណ្ណោះលោកផ្កាយមួយ សេស យ៉ុង ថែមទាំងជេរប្រមាថមកលើថ្នាក់ដឹកនាំក្រុងកំពតទៀតផង៕ រក្សាសិទ្ធិដោយ ៖ កូលាប

×