Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់​ អះអាង​ថា​ ត្រូវ​គេ​ឆបោក​ពី​ប្រទេស​ចិន​ ឱ្យមក​ធ្វើការ​នៅ​​កម្ពុជា​ ដោយ​មានការ​គំ.រាមកំ.ហែង​ និង​បិទ​សិទ្ធិ​សេរីភាព​ ត្រូវ​កម្លាំង​នគរបាល​ខេត្តពោធិ៍សាត់​ ជួយ​សង្គ្រោះ​

ពោធិ៍សាត់ ៖ ជនជាតិ​ចិន​ម្នាក់​បាន​អះអាង​ថា​ ត្រូវ​បាន​ជនជាតិ​ចិន​ដូច​គ្នា​ ឆបោក​ពី​ប្រទេស​ចិន​ ឱ្យមក​បម្រើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ក្រុមហ៊ុន​ Internet​ Investment​ Park​ នៅ​ខេត្តពោធិ៍សាត់​ ដែល​នៅ​ទីនោះ​មានការ​គំ.រាមកំ.ហែង​ និង​បិទ​សិទ្ធិ​សេរីភាព​ទៀត​ផង​ ហើយ​បុរស​ជនជាតិ​ចិន​រូប​នេះ​ បាន​ផ្ញើ​សារ​ចូល​ក្នុង​គេហទំព័រ​ facebook​ ផ្លូវការ​របស់​សម្ដេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំជួយអន្តរាគមន៍។

​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ពិនិត្យ​ឃើញ​មាន​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​អះអាង​ថា​ ត្រូវ​បាន​ជនជាតិ​ចិន​ដូច​គ្នា​ ឆបោក​ពី​ប្រទេស​ចិន​ ឱ្យមក​បម្រើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ក្រុមហ៊ុន​ Internet​ Investment​ Park​ នៅ​ខេត្តពោធិ៍សាត់​ ដែល​នៅ​ទីនោះ​មានការ​គំរាមកំហែង​ និង​បិទ​សិទ្ធិ​សេរីភាព​ទៀត​ផង​ ហើយ​បុរស​ជនជាតិ​ចិន​រូប​នេះ​ បាន​ផ្ញើ​សារ​ចូល​ក្នុង​គេហទំព័រ​ facebook​ ផ្លូវការ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ដោយ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​ ÷ (​បកប្រែ​ក្រៅផ្លូវការ​) ​សួស្តី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ខ្ញុំ​គឺជា​ជនជាតិ​ចិន​ម្នាក់​ ត្រូវ​បាន​គេ​ឆបោក​ពី​ប្រទេស​ចិន​ ឲ្យ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​អ៊ីនធឺណិត​ (Internet​ Investment​ Park)​ នៅ​ខេត្តពោធិ៍សាត់​។​ នៅ​ទី​នេះ​ មាន​គេ​ឱ្យ​ខ្ញុំ​កុហក​អ្នក​ដទៃ​ ប៉ុន្តែ​ខ្ញុំ​ខ្លាច​មិន​ហ៊ាន​និយាយ​នោះ​ទេ​។​ ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​ការ​សង្គ្រោះ​ដោយ​សម្ងាត់​ អស់​រយៈពេល​ជាង​ ២​ខែ​មក​ហើយ​ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណឹង​នោះ​ឡើយ​។​ បច្ចុប្បន្ន​ ខ្ញុំ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ និង​ពុំ​អាច​ទៅ​ធ្វើការ​បាន​នោះ​ទេ​ ខ្ញុំ​បាត់បង់​តម្លៃ​សម្រាប់​ពួក​គេ​ហើយ​ ។​ មនុស្ស​ម្នាក់​អ្នក​ដែល​ធ្លាប់​បាន​កុហក​ខ្ញុំ​នោះ​ និយាយ​ថា​នឹង​លក់​ខ្ញុំ​ឱ្យទៅ​អ្នក​ដទៃ​ …​ខ្ញុំ​ខ្លាច​ខ្លាំង​ណាស់​ និង​គ្មាន​ជំនួយ​ទេ​។​ ខ្ញុំ​សង្ឃឹមថា​ សម្ដេច​ អាច​ជួយ​សង្គ្រោះ​ខ្ញុំ​បាន​។​

​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​នេះ ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ធ្វើ​ចំណាត់ការ​ករណី​នេះ ​ជូន​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ ដើម្បី​ជា​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ជំនាញ​។​

​យោង​តាម​របាយការណ៍​បឋម ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ បាន​បញ្ជាក់​ថា​ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ង​ ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ ​កាលពី​ព្រឹក​ថ្ងៃ​ច​ន្ទ​ ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ និង​ធ្វើការ​បំពេញ​នីតិវិធី​ជំនាញ​ពាក់​ព័​ន្ធ​ ព្រមទាំង​ធ្វើការ​ប្រគល់​-​ទទួល យក​ជន​រង​គ្រោះ​ ជា​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ Xiong​ Liqiang​ អាយុ​ ២៣​ឆ្នាំ​ នៅ​ចំណុច​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​ ស្ថិត​នៅ​ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​ មានការ​សម្របសម្រួល​ និង​ចូលរួម​ដោយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ និង​បុគ្គល​តំណាង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ផង​ដែរ​ ។​

ជន​រង​គ្រោះ​ខាងលើ​ ត្រូវ​បាន​ប្រគល់​ជូន​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​វិធានការ​ជំនាញ​ស្រប​តាម​នីតិវិធី​៕​ រក្សាសិទ្ធិដោយ ៖ កូលាប

×