Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលក្រុងកំពត ឃាត់ខ្លួនអ្នកសារព័ត៌មាន LSN TV ០២នាក់ ឡាយព័ត៌មានវា.យប្រ.ហារ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់

កំពត ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត បានឃាត់ខ្លួនអ្នកសារព័ត៌មាន LSN TV ០២នាក់ ដែលឡាយព័ត៌មានវា.យប្រ.ហារ លើចំណាត់ការកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដោយមិនបានទំនាក់ទំនង ជាមួយសមត្ថកិច្ច ដើម្បីសួរនាំឲ្យបានច្បាស់លាស់ ជុំវិញករណីឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឋិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែង សមត្ថកិច្ច បានសុំគោលការណ៍ឯកភាព ពីឯកឧត្តមព្រះរាជអាជ្ញា ដើម្បីចុះប្រតិបត្តិការ។

លុះថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៤និង៥០ នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត បានឃាត់ខ្លួនមនុស្សចំនួន ០២នាក់ (អ្នកសារព័ត៌មាន LSN TV) ១-ឈ្មោះ អ៊ីង ធឿន ភេទប្រុស អាយុ ២៧ ឆ្នាំ, ២-ឈ្មោះ សាយ សុភា ភេទប្រុស អាយុ ២៤ ឆ្នាំ ទាំង០២ នាក់ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានមកផ្សាយផ្ទាល់នៅចំណុចមុខរដ្ឋបាលខេត្តកំពត ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត វា.យប្រ.ហារលើចំណាត់ការកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដោយមិនបានទំនាក់ទំនង ជាមួយសមត្ថកិច្ច ដើម្បីសួរនាំឲ្យបានច្បាស់លាស់ ជុំវិញករណីឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២១ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ នឹងអរិយភាពលើកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ម៉្យាងទៀត គឺបានជំរុញឲ្យបង្កើនសកម្មភាពទន្ទ្រាន កាន់កាប់ដីខុសច្បាប់ លើដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។
សរុបមក ទង្វើទាំងនេះ មានចេតនាញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្តឹងបរិហាកេរ្តិ៍ ដែលមានចែងក្នុង មាត្រា ៤៩៥ និងបរិហារបង្កាច់កេរ្តិ៍ ដែលមានចែងក្នុង មាត្រា៣១១ នៃក្រមព្រហ្មទណ្ឌ ដូច្នេះសមត្ថកិច្ចចាំបាច់ត្រូវចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ស្នងការនគរបាលខេត្តកំពត បានចាប់ខ្លួនមេក្លោងនៃជនអនាធិបតេយ្យបានចំនួន៤នាក់ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ លើចំណុចភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ជនទាំងនោះ ឈ្មោះ ១) ឌី ជ្រឿន (មេខ្លោងធំ) ២) មាស ខ្ចី មេខ្លោង ៣)
​ទុយ តាំ ប្ដីមាសខ្ចី ៤) កូន ទុយ តាំ មាសខ្ចី និងមួយចំនួនកំពុងរត់គេចខ្លួនបាត់ស្រមោល និងកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមជនអនាធិបតេយ្យ ដែលមកពីស្រុកនិងខេត្តផ្សេង តែងតែដើរចាប់ទន្ទ្រាន បំពានយកដីរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន រំខានដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន ដើម្បីប្រជាជន នៅក្នុងមូលដ្ឋាន។ ក្រុមនេះ តែងតែបង្កហានិភ័យ ប្រើអំពើហិ.ង្សា គំ.រាមកំ.ហែងគ្រប់រូបភាព។
ខ្នងផ្ទះនិងរោងជាច្រើនរយខ្នង កំពុងសាងសង់បែបអនាធិបតេយ្យ លើដីអ្នកដទៃ ដោយគ្មានអាជ្ញាធរណាទទួលស្គាល់ឡើយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×