Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធបទល្មើស ទទួលផលចោរកម្ម !

ខេត្តតាកែវ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន យុវជន ត្រូវចោទម្នាក់ និងបានបញ្ជូនខ្លួនគាត់ ទៅដាក់នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងករណី « ទទួលផលចោរកម្ម » ប្រព្រឹត្តនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តតាកែវ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ង៉ែត កាន់នី ហៅហាំ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិមានជ័យ ឃុំគុស ស្រុកត្រាំកក់ ខេត្ត តាកែវ ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តខេត្តតាកែវ ចោទប្រកាន់ពីបទ :” ទទួលផលចោរកម្ម “ព្រឹត្តនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។

ជនត្រូវចោទ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា នៅចំណុចភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ យោងតាមដីការបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តតាកែវ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×