Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមេខ្យល់២នាក់ ជាប់ពាក់ព័ន្ធការរត់ពន្ធមនុស្ស ឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ !

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចគរបាលការពារព្រំដែនស្រុកសំពៅលូន សហការជាមួយទាហានការពារព្រំដែនកាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ ឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ ដែលជាមុខសញ្ញាមេខ្យល់ នាំមនុស្សឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ និង ឃាត់ខ្លួនពលករចំណាកស្រុកចំនួន៧នាក់ នៅចំណុចក្នុងភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សមត្ថកិច្ចខេត្តបាត់ដំបង បានឲ្យដឹងថា មេខ្យល់ ២នាក់នេះ មាន៖ ទី១-ឈ្មោះ ហាច ផល ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ និង ទី២-ឈ្មោះ ឈន រី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង

ចំណែកឯ ពលករចំណាកស្រុកទាំង៧នាក់នោះ មានឈ្មោះ មាន ៖ ១- ឈ្មោះ ខៀវ ចន្ធូ ភេទស្រី អាយុ២៩ឆ្នាំ ឈ្មោះ រឹម និត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ២-ឈ្មោះ ថៃ គីមឡាង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ៣-ឈ្មោះ ថៃ សុខឡាយ ភេទប្រុស អាយុ១៧ឆ្នាំ ។មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ៤-ឈ្មោះ រស់ ប្រុស ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ៦- ឈ្មោះ យិន គង្គ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។ និង ៧-ឈ្មោះគង់ សារ៉េន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការតាមនីតិវិធីនីតីច្បាប់។ ចំណែកឯ ពលករទាំង៧នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅឯមណ្ឌលសុខភាព៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×