Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញនុះ! ម្ចាស់ហាង​ចេញវីដេអូ Live បកស្រាយ​ការ​ចោទ​ប្រកាន់ និងថាប្តឹង​បក​បុគ្គលរូបនោះ និង​មេធាវី​វិញ ព្រោះ​តាម​ពិត​គឺជា…

spot_img

ដូចដែលប្រិយមិត្តបានផ្ទុះការភ្ញាក់ផ្អើលរួចហើយ ទាក់ទងករណីសមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម ហៅកាត់ថា «គ.ប.ផ.ក» កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ បានចុះទៅឆែកឆេរ និងក៏ដូចបានធ្វើការឃ្លុំបេផលិតផលមួយចំនួន នៅក្នុងហាង Mode Store បន្ទាបពីទទួលបានពាក្យបណ្តឹងរបស់ពលរដ្ឋម្នាក់ ដែលបានចោទប្រកាន់ផលិតផលនៅហាងនេះ លក់ផលិតផលក្លែងក្លាយ និងក្លែងម៉ាកជាដើម។

តែទោះយ៉ាងណា ក្រោយរឿងនេះត្រូវបានផ្ទុះឡើង ជាមួយមតិមហាជនរិះគន់យ៉ាងធ្ងន់ៗ នៅពេលនេះ ម្ចាស់ហាង Mode Store អ្នកស្រី ខេង ពិទូពុធធីតា បានសម្រេចចិត្តចេញវីដេអូ Live បកស្រាយការចំពោះការចោទប្រកាន់ ដែលនាំឲ្យបងប្អូនមានការយល់ច្រឡំ ហើយថានឹងធ្វើការប្តឹងបកទៅកាន់បុគ្គលដែលបានប្តឹងសមត្ថកិច្ច និងព្រមទាំងមេធាវីម្នាក់វិញផងដែរ។

តាមរយៈវីដេអូ Live ជិតកន្លះម៉ោង ស្រ្តីម្ចាស់ហាងខាងលើ បានរៀបរាប់ទាំងអួលដើមកថា ដោយឃើញការរកស៊ីរបស់គាត់ហាក់ភ្លូកទឹកភ្លូកដី មានលក់លក្ខណៈ Discount (បញ្ចុះតម្លៃ) ច្រើនៗ ជាហេតុធ្វើឲ្យបុគ្គលរូបនោះ មានការសង្ស័យថា កន្លែងគាត់រកស៊ីមិនស្របច្បាប់ ប្រហែលមិនមែនការចុះបញ្ជីត្រឹមត្រូវ ប្រហែលមិនអាជ្ញាបណ្ណអីត្រឹមត្រូវ….។ អ្នកស្រីបន្តថា នៅក្នុងបណ្តឹង បុគ្គលរូបនោះបានរៀបរាប់ចោទប្រកាន់បែបនេះថា លក់ទំនិញក្លែងក្លាយ រក្សាទុកទំនិញផ្សេងទៀតដែលក្លែងម៉ាក ក្លែងប្រភព ក្លែងបណ្ណធានា និងលក់ទំនិញមិនសុច្ចរិតត្រឹមត្រូវ…។

អ្នកស្រី ខេង ពិទូពុធធីតា ក៏សូមជម្រាបថា សមត្ថកិច្ចបានចុះមកហាងរបស់គាត់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា គឺមិនមែនចុះមកបង្រ្កាបទេ គឺគ្រាន់តែធ្វើការឆែកឆេរ និងឃ្មុំបេទំនិញដែលមានការសង្ស័យប៉ុណ្ណោះ។ អ្នកស្រីក៏បានបញ្ចេញឲ្យដឹងគួរឲ្យភ្ញាក់ផ្អើលថា បុគ្គលរូបនោះ គឺមិនមែនជាអតិថិជន ហើយក៏មិនរងផលប៉ះពាល់អ្វីដែរ។ ប៉ុន្តែ គាត់ពិតជាឆ្ងល់ ជាបណ្តឹងបរិហារ បើតាមច្បាប់គឺមិនមែនសំណងអ្វីទេ ចុះហេតុអ្វីបានឲ្យមេធាវីដែលកំពុងចុះកម្មសិក្សាមិនទាន់ពេញសិទ្ធិ មកចចារទារលុយរាប់ម៉ឺនដុល្លារ ដោយចោទថា អ្នកស្រីរកស៊ីជាន់ម៉ាករបស់ខ្លួនដែលជាម្ចាស់។ ប៉ុន្តែ នៅពេលសួរក្រុមហ៊ុនឈ្មោះអ្វី ប្រេនគាត់អ្វីខ្លះ បែរមេធាវីនោះនិយាយថា គាត់អត់សរសេរបាន ព្រោះចាំអត់ច្បាស់ ហើយសូម្បីសុំមើលពាក្យបណ្តឹងក៏មិនឲ្យទៀត ព្រោះគាត់ចង់ជួបម្ចាស់បណ្តឹងផ្ទាល់។ តែទោះយ៉ាងណា នៅទីបំផុត ទើបដឹងថាបុគ្គលដែលបានប្តឹងនោះ គឺមានឈ្មោះ ប្រាក់ ចាន់តូ ខណៈមេធាវីទើបចុះកម្មសិក្សាមានឈ្មោះ រិន ដេវីដ។

ទន្ទឹមនិងនេះផងដែរ អ្នកស្រីក៏បានបញ្ជាក់ឲ្យដឹងថា អ្នកស្រីនឹងធ្វើការប្តឹងបកបុគ្គលឈ្មោះ ប្រាក់ ចាន់ និងមេធាវីទើបចុះកម្មសិក្សាឈ្មោះ រិន ដេវីដ ជាដាច់ខាត ព្រោះបានធ្វើឲ្យអ្នកស្រីអាប់ឱនកេរ្តិ៍ឈ្មោះ និងព្រមទាំងឈ្មោះហាងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×