ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការគាំទ្រវិសោធនកម្មរដ្ឋធមនុញ្ញ របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) និងសន្នីសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី (ICAPP)

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រដ្ឋសភាបានធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ សំដៅធានានូវដំណើរការជា ប្រក្រតីនៃស្ថាប័នជាតិ ហើយកំណត់ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ត្រូវតែជាឥស្សរជន ដែលមានសញ្ជាតិខ្មែរតែមួយគត់។ បន្ទាប់ពីមួយសប្ដាហ៍នៃការធ្វើវិសោធនកម្មនេះអង្គការគណបក្សនយោបាយអន្តរជាតិធំពីរគឺ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Cl) និងសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) បានចេញលិខិតគាំទ្រដល់វិសោធនកម្មនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ២០២១ អង្គការ CDI ជាអង្គការនៃអ្នកប្រជាធិបតេយ្យនិយមកណ្តាលពិភពលោក ដែលមានសមាជិកមកពីគណបក្សចំនួន ៩៤ មកពី ៧៣ ប្រទេសតំណាងឲ្យទ្វីបអឺរ៉ុប ទ្វីបអាមេរិក ទ្វីបអាស៊ី និងទ្វីប អាហ្វ្រិក បានផ្ញើសារលិខិតគាំទដែលចុះហត្ថលេខាដោយ ឯកឧត្តមប្រធាន Andrés Pastrana និងឯកឧត្តម អគ្គលេខាធិការ Antonio Lopez-Istriz ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយលើកឡើងថា វិសោធនកម្មរដ្ឋធម្មនុញ្ញនេះបានគោរពតាម គោលការណ៍ប្រជាធិបតេយ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការគោរព សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ និងការការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ទៀតថាវិសោធនកម្មនេះ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាយ៉ាងពិតប្រាកដ។

ក្នុងពេលជាមួយគ្នានេះ កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ២០២១ អង្គការ ICAPP ដែលមានសមាជិកជាគណបក្សនយោបាយចំនួន ៣៥០ មកពីប្រទេសចំនួន ៥២ នៅអាស៊ី តំណាងដោយ ឯកឧត្តម Jose De Versca ប្រធានស្ថាបនិក និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានផ្ញើលិខិតជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្ស តាមរយៈលោកជំទាវ ឃួន សុដាវី អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អង្គការ ICAPP និងជាប្រធានក្រុមការងារ ICAFP ACC កម្ពុជា ដោយលើកឡើងថា វិសោធនកម្មរដ្ឋធម្មនុញ្ញនេះមានគោលបំណងការពារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និង ពង្រឹងឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ កូលាប
