Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនរិះគន់ តុលាការខេត្តកំពង់ស្ពឺ រឿងដោះលែងមនុស្ស ៤នាក់ បន្ទាប់ពីសមត្ថកិច្ចចាប់វា.យខ្នោះ នៅកន្លែងជល់មាន់

ភ្នំពេញ ៖ មហាជនបានរិះគន់តុលាការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីដោះលែងក្រុមអ្នកលេងល្បែងស៊ីសងខុសច្បាប់ ០៣នាក់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបនៅចំណុចចំការឬស្សី ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។ ខណៈដែលលោក អ៊ិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ សមត្ថកិច្ចដោះលែងតាមផ្លូវ មិនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ ប៉ុន្តែស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ការដោះលែងដោយសារតែគាត់មិនពាក់ព័ន្ធ។

ទីតាំងល្បែងខុសច្បាប់នេះ ត្រូវបានគេដឹងថា ជារបស់មន្ត្រីយោធាភូមិភាគ៣ ដែលមានឥទ្ធិពលម្នាក់នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានឥទ្ធិពល។

សេចក្តីរាយការណ៍បានឲ្យដឹងថា បើទោះបីជា លោកអ៊ិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ ត្រូវបានដោះលែង មុនគេក៏ដោយ ក៏ប្រធានមន្ទីររូបនេះ បាននិងកំពុងរត់រកអ្នកជួយអន្តរាគមន៍ ក្រោយកម្លាំងនគរបាលស្រុកឱរ៉ាល់ចាប់វា.យខ្នោះនៅក្នុងសង្វៀនមាន់ជល់កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រភពបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ គឺកម្លាំងនគរបាលស្រុកឱរ៉ាល់បានឃាត់និងវា.យខ្នោះមនុស្ស ៤នាក់ ដែលជាអ្នកលេងល្បែងជល់មាន់និងអាប៉ោង គឺទី១- ឈ្មោះ អ៊ិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ។ ទី ២-ឈ្មោះ លីប លីម ថៅកែកាប់ជ្រូកនៅស្ទឹងមានជ័យ ទី ៣- ឈ្មោះ ជា គឿន ជាមន្ត្រីយោធានៃយោធភូមិភាគទី៣
និងទី៤. ឈ្មោះ ហាក់ លាប ថៅកែគ្រឿងចក្រ។

ប្រភពដដែលបានបន្តថា មនុស្សទាំង៤នាក់ដែលបានឃាត់ខ្លួនក្នុងសង្វៀនជល់មាន់ ត្រូវបានសមត្ថកិច្ចអះអាងថា នឹងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ តែធាតុពិតមានមនុស្សយ៉ាងតិច២នាក់ត្រូវបានដោះលែងវិញ បន្ទាប់ពីមានការអន្តរាគមន៍ពីខ្នងបង្អែកនៃសង្វៀនជល់មាន់នោះ ។ មនុស្ស២នាក់ដែលទទួលបានការអន្តរាគមន៍មានម្នាក់ជាមន្ត្រីយោធា និងម្នាក់ទៀត គឺលោក អ៊ិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺនេះតែម្តង។
សំណុំរឿងអ្នកលេងល្បែងជល់មាន់ខាងលើត្រូវបានគេអះអាងថា បញ្ជូនទៅតុលាការកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីអនុវត្តន៍ទោសទណ្ឌទៅតាមផ្លូវច្បាប់។

ចំណែកលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា “ក្នុងរង្វង់ប្រតិបត្តិការភ្លាមៗ យើងឃាត់ ៤នាក់ , ក្រោយស្រាវជ្រាវល្អិតល្អន់ និងមានសាក្សីបញ្ជាក់ មានម្នាក់មិនពាក់ព័ន្ធ យើងឲ្យត្រឡប់ទៅវិញ ។ ខ្ញុំអត់បានដឹងតួនាទីក្នុងរដ្ឋថាពួកគាត់ ធ្វើអ្វីខ្លះទេ គ្រាន់តែដឹងថា ពួកគាត់ជាអ្នកលេងល្បែងស៊ីសង (ជល់មាន់ ) ។ ករណីនេះ យើងបានបញ្ជូនទៅតុលការ ដើម្បីចាត់ការតាមច្បាប់”។

រីឯអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ