ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានទទួលសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋល្អថា មានការដឹកសម្ភារៈដែលសង្ស័យប្រព្រឹត្តអំពើល្បែងស៊ីសងខុសច្បាប់ ចំនួន០៤ទីតាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

គណៈបញ្ជាការឯកភាពខណ្ឌ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យទាំង០៤ទីតាំង ដែលសង្ស័យប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ដែលរាយការណ៍ពីប្រជាពលរដ្ឋល្អ។
ពេលចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញថា មានអាជីវកម្មចំនួន៣ទីតាំងបម្រុងនឹងបើក និងទីតាំងចំនួន០១ (បិទទ្វា) ។

ជាលទ្ធផលក្រុមការងារ បានធ្វើកំណត់ហេតុបិទទីតាំង ដែលបម្រុងបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ៥៣ ,៥៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយក្រុមការងារ បានដកហូតកុំព្យូទ័រ ២៧គ្រឿង និងម៉ូនីត័រចំនួន ២៧ ទូរទស្សន៍មួយចំនួន ។ ទីតាំងទី២ អប់រំណែនាំ (ព្រោះមិនមានសកម្មភាព) ទីតាំងទី៣ បិទទ្វា និងទីតាំងទី៤ ស្ថិតនៅផ្លូវលេខ ៨៦ សង្កាត់ស្រះចក ដកហូតបានទូរទស្សន៍១ និងកុំព្យូទ័រចំនួន១១ គ្រឿង កៅអីចំនួន១៣ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ៕ រក្សាសិទ្ធិដោយ ៖ កូលាប




