Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញនោះ ! ឯកឧត្តម​គុណ ញឹម ប្រកាសបើក​ការស្រាវជ្រាវ ករណីប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តកោះកុង ឃុបឃិតជាមួយក្រុមមេឈ្មួញធំៗ

ភ្នំពេញ ៖ បន្ទាប់ពី​មាន​សារព័ត៌មាន​ជាច្រើន ​បាន​ចុះផ្សាយ​រឿងអាស្រូវ ​របស់លោក សំ កុសល ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តកោះកុង ឃុបឃិតជាមួយក្រុមមេឈ្មួញធំៗ ប្រព្រឹត្តអំពើពុករលួយក្នុងការនាំទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកកំពង់ផែ រួចមក ឯកឧត្តម​គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានសម្រេច​ឲ្យ​បើក​ការស្រាវជ្រាវករណីនេះ។

សូមបញ្ជាក់ថា ​ប្រធាន​សាខាគយ​ខេត្តកោះកុង​លោក​សំ កុសលបានឃុបឃិត ជាមួយក្រុម​មេ​ឈ្មួញ​ធំៗ ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការនាំ​ទំនិញ​ដែល​ក្រុម​ឈ្មួញ​ទាំងនោះ​នាំចូល​តាម​ច្រក​កំពង់ផែ ជាច្រើន​កន្លែង និង​ច្រក​ផ្លូវគោក ក្នុង​ខេត្តកោះកុង ហើយ​បង់ពន្ធ​ត្រឹមតែ ៣៥ ទៅ ៤០%​ប៉ុណ្ណោះ ។​

ឯកឧត្តម គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់ប្រាប់​អ្នក​សារពត៌មាន​ថា “​លោក​នឹង​បើក​ការស្រាវជ្រាវ​ករណីនេះ​”​។​

យ៉ាងណាក៏ដោយ​លោក​សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ កាលពី​ម្សិលមិញ ដោយ​ទូរ​ស័ព្ទ​មិនអាច​ទាក់ទង​បាន​។​

មន្ត្រីគយនៅខេត្តកោះកុងបានបង្ហើបឲ្យដឹងថា លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ប្រកាន់បក្ខពួក និងឃុបឃិតជាមួយក្រុមមេឈ្មួញធំៗ ប្រព្រឹត្តអំពើពុករលួយក្នុងការនាំទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកកំពង់ផែ ជាច្រើនកន្លែង និងច្រកផ្លូវគោក ក្នុងខេត្តកោះកុង បង់ពន្ធត្រឹមតែ ៣៥ ទៅ ៤០ភាគរយប៉ុណ្ណោះ។

ប្រភពដដែលបានបន្តថា ក្រុមមេឈ្មួញធំៗមួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង គឺពួកគេបង់ពន្ធតាមរបៀបម៉ៅការ ហើយអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់យ៉ាងរលូនដោយគ្មានការរំខានឡើយ។

មន្ត្រីគយបានបន្តទៀតថា លោក សំ កុសល កាន់តំណែងយូរឆ្នាំមកហើយ និងមានរឿងអាស្រូវជាច្រើន និងជាពិសេសការដឹកនាំរបស់លោកសំ កុសល បានធ្វើឲ្យមន្ត្រីមួយចំនួនមានការមិនសប្បាយចិត្ត ដោយសារតែប្រកាន់បក្ខពួកនិយម និងអាងអំណាចថ្នាក់លើមួយចំនួនធ្វើជាខ្នងបង្អែក ហេតុនេះហើយបានជាធ្វើអ្វីស្រេចតែចិត្តមិនស្តាប់មន្ត្រីក្រោមឱវាទ។ បើគ្មានខ្នងបង្អែកនោះទេ គឺលោក សំ កុសល មិនអាចរក្សាតំណែងឡើងដុះស្លែ ហើយប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួលបានឡើយ៕រក្សាសិទ្ធិដោយ ៖ កូលាប