Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តសៀមរាប ត្រៀមទទួលទេសចរណ៍ចាក់វ៉ាក់សាំង នាខែមករា​ ឆ្នាំ​២០២២​ បន្ទាប់ពីបញ្ចប់ការសាងសង់ផ្លូវ ៣៨ ខ្សែជាស្ថាពរ នៅថ្ងៃទី​ ២៩​ ខែធ្នូ​ ឆ្នាំ​២០២១​​

សៀមរាប ៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន​ ៣៨​ខ្សែ​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប ដែលនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី​ ២៩​ ខែធ្នូ​ ឆ្នាំ​២០២១​​ ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងនាខែមករា​ ឆ្នាំ​២០២២​ ខាងមុខនេះ ខណៈការដ្ឋាននេះបានសម្រេចជិត៩០ភាគរយ។

នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានបើកកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ និងការស្តារ-កែលម្អដងស្ទឹងសៀមរាប ។

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ គិតត្រឹម ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ រួមមាន ការងារស្ថាបនាតួផ្លូវ ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វកនិង លូទឹកភ្លៀង និងការងារដំឡើងបរិក្ខារផ្លូវថ្នល់ ក្នុងនោះមានការងារបំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បរិក្ខារចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើ សម្រេចជារួមបាន ៨៩,៣៩% នៃទំហំការងារសរុប។

ការស្ដារ-កែលម្អដងស្ទឹងសៀមរាបទាំងសងខាង ចាប់ពីស្ពានប៊ើកកដល់អាងក្រពើ ប្រវែង សរុប ៩ ០៥០ ម៉ែត្រ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ រួមមានការសម្របសម្រួលដោះស្រាយ សំណង់បណ្តោះអាសន្នចេញពីដងស្ទឹងសម្រេចបាន ១០០% ហើយការងាររៀបចំភ្លើងបំភ្លឺសាធារណៈ តាមដងស្ទឹង សម្រេចជារួមបាន ៦៦% នៃផែនការ។

យោងតាមរបាយការណ៍វឌ្ឍនភាពការងារ របស់អគ្គនាយកដ្ឋានបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លទ្ធផលការងារ នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបាន ៨៩,៣៩%នៃទំហំការងារសរុប៕ រក្សាសិទ្ធិដោយ ៖ កូលាប