Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្លែងសារអបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ ដោយសម្តេច ចាត់ទុកការឈ្នះមេដាយមាសរបស់កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ គឺជាមោទនភាពរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាពិតជាមោទនភាព និងអបអរសាទរចំពោះវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានយកឈ្នះ កីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រ នៅក្នុងការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។

មុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនី កាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនី ន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៧ទល់២៩ ធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២ របស់កម្ពុជា ដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១៕រក្សាសិទ្ធិដោយ ៖​កូលាប