Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវអគ្គនាយិកា ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ អេរ៉ូទិច កេណ្ឌមិត្តធ្វើពិធីបុណ្យកឋិនទាន ប្រគេនព្រះសង្ឃនៅវត្តអង្គសិរី

ភ្នំពេញ ៖ លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ ឧកញ៉ា វណ្ណ លុយ អគ្គនាយិកា ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ អេរ៉ូទិច និងក្រុមគ្រួសារបានផ្តួចផ្តើមធ្វើបុណ្យកឋិនទាន ឆ្ពោះទៅកាន់វត្តអង្គសិរី, ប៉ុន្តែដោយគោរពវិធានការរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នោះ លោកឧកញ៉ាទាំងពីរ ក៏បាននិមន្តព្រះសង្ឃ២អង្គ ដែលគង់នៅវត្តអង្គសិរី មកទទួលអំណោយទេយ្យទាន និងបរិក្ខារកឋិនទាន នៅទីតាំង សហគ្រាសផលិតទឹកបរិសុទ្ធ អេរ៉ូទិច ស្ថិតក្នុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា វត្តអង្គសិរី ស្ថិតនៅភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកជំទាវឧកញ៉ា វណ្ណ លុយ បានបង្ហាញពីទឹកចិត្តជ្រះថ្លា ថា ការផ្ដួចផ្ដើមគំនិតធ្វើបុណ្យកឋិនទានសម្រាប់វត្តអង្គសិរីនេះ គឺជាការចែករំលែកនូវអំណោយទាន ទេយ្យទាន និងគ្រឿងបរិក្ខារកឋិនទាន ដល់គណៈកម្មការវត្ត ព្រះសង្ឃ ជាពិសេស សម្រាប់ប្រគេនជូនដល់វត្តអង្គសិរីទាំងមូល ទុកគ្រាន់ធ្វើការដោះស្រាយសម្រាលបញ្ហាលំបាកផ្សេងៗ, ចំណែកការប្រគេនដល់ព្រះសង្ឃ នូវបរិក្ខារកឋិនទាន រួមមាន កាសាវពស្ត្រ ៣ផ្ទាំង គឺ ស្បង់ ចីវរ សង្ឃាដី (ឬហៅថា ត្រៃចីវរ) ជាដើម។

គួរបញ្ជាក់ថា អ្នកផ្ដួចផ្ដើមធ្វើកឋិនទាននេះ រួមមាន ÷

១- លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវឧកញ៉ា វណ្ណ លុយ ព្រមទាំងក្រុមគ្រួសារ និងកូនចៅៗ,

២- លោកជំទាវ ប្រាជ្ញ ម៉ារ៉ានី ,

៣- លោកជំទាវ ភួង ម៉ាឡា កឹមជាតិ ,

៤- លោកជំទាវ សុខ សុវណ្ណារី-ទីវ រតន៍

៥-លោកជំទាវ ជីប យុទ្ធារី អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន CEN និងស្វាមី ព្រមទាំងក្រុមគ្រួសារ,

៦- ឯកឧត្តម ភន បូរ៉ាមី និងលោកជំទាវ ,

៧- លោកស្រី វ៉ាន់ ឡេង និងក្រុមគ្រួសារ ,

៨- លោក ថៃ វ៉ាន់ថា និងភរិយា ,

៩- លោកស្រី ថៃ វ៉ាន់ធី និងស្វាមី ,

ទេយ្យទាន និងបរិក្ខារកឋិនទានរួមមាន:

១- ត្រៃលាង ១ ,

២- ទឹកពិសាបរិសុទ្ធ អេរ៉ូទិច ២០កេស ,

៣- អង្ករ ១០០គីឡូក្រាម ,

៤- ទឹកផ្លែឈើ ៥កេស ,

៥- មីម៉ាម៉ា ១កេសធំ ,

៦- ត្រីខ ១កេសធំ ,

៧- នំបន្លែ ២កេសធំ ,

៨- ម៉ាស ៥ប្រអប់ ,

  • បច្ច័យអមត្រៃលាង ចំនួន ៥០ម៉ឺនរៀល និងបច្ច័យបួនមួយចំនួនទៀត។

សម្រាប់ពិធីបុណ្យកឋិនទានក្នុងដំណាក់កាលវិបត្តិកូវីដ-១៩នេះផងដែរលោកជំទាវឧកញ៉ា វណ្ណ លុយ អគ្គនាយិកា ក្រុមហ៊ុនសហគ្រាសផលិតទឹកបរិសុទ្ធ អេរ៉ូទិច បានមានប្រសាសន៍ថា សូមឱ្យបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃមន្ត្រីរាជការ ទាំងអស់ ចៀសសផុតពីការឆ្លងជំងឺកាចសាហាវកូវីដ-១៩ ,ហើយក៏សូមប្រុងប្រយ័ត្ន ការពារ ទប់ស្កាត់ឲ្យបានកម្រិតខ្ពស់ ដើម្បីចូលរួមបើកដំណើរការប្រទេសឡើងវិញ ជាមួយ រាជរដ្ឋាភិបាល ដែលកំពុងមានវិធានការជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN