Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន សម្រេចរួមអំពីសុវត្ថិភាពដឹកជញ្ជូនដោយ ការបណ្តុះបណ្តាល ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវគោក

spot_img

ភ្នំពេញ ៖ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានចេញសេចក្តីប្រកាសរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៧ ដែលត្រូវបានរៀបចំឡើងកាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដោយកិច្ចប្រជុំ បានស្វាគមន៍ចំពោះការអនុម័តនូវគោលការណ៍ណែនាំ ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ការតភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវគោកជាអន្តរជាតិ ប្រកបដោយភាពធន់ និងចីរភាពនៅក្នុងអាស៊ាន។

ខ្លឹមសារនៃសេចក្ដីប្រកាសរួមរបស់រដ្ឋមន្ត្រីអាស៊ាននេះ សំដៅគាំទ្រដល់ប្រទេសជាសមាជិកអាស៊ាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺរាតត្បាតនៅក្នុងវិស័យអាទិភាពទាំង៣ រួមមាន រួមមាន ៖ សុវត្ថិភាពក្នុងការដឹកជញ្ជូនដោយ និងការបណ្តុះបណ្តាល, ការរក្សាការតភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវគោក, និងការកសាងឡើងវិញកាន់តែប្រសើរតាមរយៈការតភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវគោក ដោយឌីជីថល ភាពធន់ និងការកាត់បន្ថយសារធាតុកាបូន។

រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នឹងខិតខំធ្វើឱ្យសម្រេច លើការពន្លឿនការផ្លាស់ប្តូរ ឬបរិវត្តឌីជីថលសម្រាប់ការដឹកជញ្ជូន និងភ័ស្តុភារកម្ម ឱ្យកាន់តែមានភាពធន់ជាងមុននៅក្នុងតំបន់អាស៊ាន ដើម្បីពង្រឹងភាពជាដៃគូ ការតភ្ជាប់កាន់តែប្រសើឡើង ជួយឱ្យសេដ្ឋកិច្ចរីកចម្រើន និងមានភាពប្រកួតប្រជែងកាន់តែច្រើន សម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

អង្គប្រជុំ បានបញ្ចប់ពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី១២ នៃការប្តេជ្ញាចិត្តលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលនឹងត្រូវចុះហត្ថលេខា ដោយមធ្យោបាយបញ្ជូនទៅតាមប្រទេស ដើម្បីសម្រួលដល់ការអនុវត្តរបស់ខ្លួន ក្នុងការធ្វើឱ្យមានសេរីភាវូបនីយកម្មបន្ថែមទៀត ទៅលើសេវាកម្មជំនួយសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាស នៅអាស៊ាន។

អង្គប្រជុំ បានកត់សម្គាល់ពីវឌ្ឍនភាពឥតឈប់ឈរ នៃការអនុវត្តផែនការមេសេវាកម្មត្រួតពិនិត្យផ្លូវហោះហើរអាស៊ាន ដែលមានគោលបំណងសម្រេចឱ្យបាននូវកម្មវត្ថុនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដោយរលូន ក្នុងផ្នែកសុវត្ថិភាព អន្តរប្រតិបត្តិការ សុខដុមនីយកម្ម បរិស្ថាន សមត្ថភាព និងប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ការបើកចំហជើងមេឃដោយរលូន ដែលនឹងគាំទ្រដល់ការបង្កើតទីផ្សារអាកាសចរណ៍តែមួយរបស់អាស៊ាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×