Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង់ថ្លៃសេវាប្រតិបត្ដិការខ្ពស់ ក្រុមហ៊ុន Amazon នឹងឈប់ទទួល Visa Credit Card ចេញនៅចក្រភពអងគ្លេស

បរទេស ៖ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Amazon នឹងឈប់ទទួលកាតឥណទាន Visa ដែលបានចេញ នៅចក្រភពអង់គ្លេស ចាប់ពីខែមករា ឆ្នាំ២០២២តទៅ។

សារព័ត៌មាន CNN បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ថា ក្រុមហ៊ុន Amazon បានបញ្ជាក់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមហ៊ុន នឹងលែងទទួល Visa (V) Credit Card នៅចក្រភពអង់គ្លេស ចាប់ពីឆ្នាំ២០២២។ ករណីនេះ ក៏ដោយសារតែការបង់ថ្លៃសេវាកើនឡើងខ្ពស់ នៅក្នុងដំណើរការទូទាត់ សម្រាប់ប្រតិបត្តិការ។

អ្នកនាំពាក្យ ក្រុមហ៊ុន Amazon បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍តាម Email ថា «ដោយសារតែ Visa Credit Card បានបន្ដបង់ថ្លៃខ្ពស់ យើងក៏មានការសោកស្ដាយ ត្រង់ថា ក្រុមហ៊ុន Amazon.co.uk នឹងលេងទទួល Visa Credit Cards ដែលបានចេញ នៅក្នុងប្រទេសចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២តទៅ»។

ជាមួយគ្នានេះ ក្រុមហ៊ុន Amazon បានបញ្ជាក់ជូនអតិថិជនរបស់ខ្លួនថា អតិថិជន Amazon (AMZN) ក៏អាចនៅតែប្រើប្រាស់ Visa debit cards, Mastercard (MA), Amex Credit Cards, និង Eurocard បានដដែល៕រក្សាសិទ្ធិដោយ ៖ សារាយSN