មានមនុស្សប្រមាណ ២០លាននាក់លើពិភពលោក បច្ចុប្បន្នកំពុងរងកង្វះឈាម ហើយសារធាតុដែកដែលជួយបង្កើតឈាម គឺជាសារធាតុដែលមនុស្សភាគច្រើនមានការខ្វះខាតជាទូទៅ ។ តាមតួលេខស្ថិតិទាំងឡាយបង្ហាញឲ្យឃើញថា មនុស្សលើពិភពលោកប្រមាណ ២ពាន់លានកំពុងប្រឈមក្នុងស្ថានភាពខ្វះជាតិដែក។ ប្រសិនបើគ្មានបរិមាណដែកគ្រប់គ្រាន់ក្នុងឈាមបណ្តាលឲ្យបណ្តាកោសិកានឹងខ្វះខាតអុកស៊ីហ្សែន ជាហេតុនាំឲ្យគេមានសភាពនឿយហត់ ស្លេកស្លាំង។ ព្រោះតែមូលហេតុនេះ បណ្ឌិត Christopher Charles នៅកាណាដា បានរកឃើញប្រភេទ “ត្រីដែកដ៏អស្ចារ្យ ។ ត្រីនេះពុំត្រឹមជួយដល់អ្នកខ្វះឈាមប៉ុណ្ណោះទេ វានៅអាចប្រើប្រាស់បានច្រើនដងទៀតផង ។ ពិសេសជាងនេះទៀតនោះវាជាវិធីដ៏សំខាន់សម្រាប់ជួយដល់ជនក្រីក្រនៅតំបន់រហោស្ថាន ។
អ្នកជឿទេថា សម្លរត្រីដែកកំពុងជួយសង្គ្រោះមនុស្ស ២ពាន់លាននាក់លើពិភពលោក?
ត្រីដែកដែលបណ្ឌិតខាងលើរបានរកឃើញត្រូវបានផលិតពីដែកសុទ្ធ ។ អ្នកខ្វះជាតិដែក គ្រាន់វាតែយកវាទៅទម្លាក់ក្នុងទឹកសម្លរ ឬបបរ ប្រមាណ ១០នាទី រួចស្រង់ចេញជាការស្រេច។ តាមប៉ានស្មាន ការធ្វើបែបនេះក្នុង១លើកវាអាចជំនួយជាតិដែកប្រមាណ ៧៥ភាគរយ ចំពោះមនុស្សពេញវ័យក្នុងរយៈពេល១ថ្ងៃ ។ ហើយគេអាចយកវាទៅលាងទុករួចធ្វើបែបនេះជាច្រើនដងក្រោយៗទៀត។
ចូរចងចាំថា សារធាតុដែកមានសារៈសំខាន់ទាំងបុរស នារី និងកុមារ ។ ប្រសិនបើសរីរាង្គអ្នកសម្បូរជាតិដែកគ្រប់គ្រាន់នោះបាតដៃនិងជើង វាមានភាពកក់ក្តៅ ពិសេសគឺអ្នកលែងមានអារម្មណ៍លែងវិលមុខទៀត ៕