តាកែវ÷ លោក សុខ សំណាង ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសំរេចប្រកាសតែងតាំងជាសមាជិកនិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាគណបក្សខេត្តតាកែវ។ពិធីប្រកាសបានប្រព្រឹត្តទៅនៅស្នាក់ការគណៈបក្សប្រជាជនខេត្តតាកែវកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០១៧ក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ ប្រធានគណៈបក្សខេត្តតាកែវ។
តាមសេចក្តីសំរេចស្តីពីការតែងតាំងមន្ត្រីគណៈបក្សលេខ ៥៧៥ សស,គក ១៧ ចុះនៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០១៧ ការតែតាំងលោក សុខ សំណាង ជាសមាជិកនិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាគណបក្សខេត្តតាកែវគឺយោងតាម-សេចក្តីណែនាំលេខៈ ១១៣ សណ,គក ចុះថ្ងៃទី២៧ខែកក្កដាឆ្នាំ២០០៩
-សំណូមពរការងារនិងសម្ថតភាពមន្ត្រីគណៈបក្ស
-សំណើររបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល
-ស្មារតីអង្គប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនាថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០១៧៕ តាកែវ