រដ្ឋធានីខាទុម ៖ នៅទីបំផុត មេដឹកនាំរដ្ឋប្រ.ហារយោធា បានយល់ព្រមឲ្យលោក Abdalla Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ បន្ដកាន់តំណែងរបស់គាតឡើងវិញ ក្រោយពេលមានការសម្របសម្រួលគ្នារួចមក។

សារព័ត៌មានចិន CGTN បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោកឧត្ដមសេនីយ៍ Abdel Fattah al-Burhan កាលពីថ្ងៃទី២៥ ខែតុលា បានដឹកនាំកងទ័ពឡោមព័ទ្ធ និងចាប់ខ្លួនលោក Abdalla Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ និង គណៈរដ្ឋមន្រ្ដីរបស់គាត់។ ប៉ុន្ដែរហូតមកដល់ពេលនេះ ពួកយោធា បានយល់ព្រមឲ្យលោក Abdalla Hamdok បន្ដកាន់តំណែងរបស់គាត់ឡើងវិញ ក្រោយពេលអ្នកសម្របសម្រប បានចរចាគ្នាជាមួយនឹងមេដឹករដ្ឋប្រ.ហារយោធា លោក ឧត្ដមសេនីយ៍ Abdel Fattah al-Burhan ។ ក្រៅពីនេះ មេដឹកនាំយោធា បានព្រមព្រៀង ដោះលែងអ្នកនយោបាយទាំងអស់ ដែលកំពុងជាប់ឃុំ.ឃាំង។

ប្រទេសស៊ូដង់ បានធ្លាក់ក្នុងវិបត្តិនយោបាយ ក្រោយពេលលោកឧត្ដមសេនីយ៍ Abdel Fattah al-Burhan ដឹកនាំធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ នៅក្នុងអំពើរដ្ឋប្រ.ហារនោះ ពួកយោធា បានចាប់ខ្លួនលោក Abdalla Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ និងគណៈរដ្ឋមន្រ្ដីរបស់គាត់ ក្រោយពេលពួកយោធា និងក្រុមស៊ីវិល បានចែករំលែកអំណាចគ្នា បន្ទាប់ពីរួមកម្លាំងផ្តួលរំលំអតីតមេដឹកនាំកាន់អំណាចរាប់ទសវត្សរ៍របស់លោក Omar al-Bashir កាលពីឆ្នាំ២០១៩៕ រក្សាសិទ្ធិដោយ ៖ សារាយSN




















