ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចកចាយ ឬលក់ ទឹកសណ្តំ NIGHT 9999 គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីកសួងសុខាភិបាល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាម ការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ៧ ដែលមានរាយឈ្មោះដូចខាងក្រោម ៖ ១-ហេង កូនប៉ា ២-Bun Heng ៣-ព្រាប សុខដាវីតា ៤-ចាន់ សុវ៉ានដារា ៥-ស្រី នាង ៦-Dara Chhay និង ៧-ជីវន្ត កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថ ទឹកសណ្ដំ NIGHT 9999 តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន និងតាមក្រុមហ្វេសប៊ុកឈ្មោះ កំណាព្យសិច ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ព្រមទាំងបានផ្សព្វផ្សាយនូវខ្លឹមសារមិនសមរម្យ ដែលអាចឈានទៅជាការបង្កជាបទល្មើសធ្ងន់ធ្ងរ។
ដើម្បីបង្ការគ្រោះថ្នាក់នានា ក៏ដូចជាការបង្ការមិនឱ្យមានបទល្មើសផ្សេងៗកើតឡើង ដោយការប្រើប្រាស់ផលិតផលខាងលើនេះ ក្រសួងសុខាភិបាល សូមឱ្យអាជ្ញាធរពាក់ព័ន្ធជួយសហការ ស្រាវជ្រាវរកម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ម្យ៉ាងទៀត ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ទឹកសណ្តំ NIGHT 9999 គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាលនេះ ជាបន្ទាន់ព្រោះផលិតផលនេះ មិនបានបញ្ជាក់ថាផ្សំពីសារធាតុគីមីអ្វីឡើយ ដូចនេះវាអាចធ្វើឱ្យប៉ះពាល់
ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្គាល់ម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុកខាងលើ ឬជនពាក់ព័ន្ធ ឬបានស្គាល់ទីតាំងដែលកំពុងចែកចាយ ឬលក់ ទឹកសណ្តំ NIGHT 9999 គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាលខាងលើនេះ សូមសហការផ្ដល់ព័ត៌មានមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕ រក្សាសិទ្ធិដោយ ៖ កូលាប


