Thursday, May 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងគំ.រាមថានឹងស.ម្លាប់ មកលើកសិករម្នាក់

តាកែវ ៖ កម្លាំងនគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងគំ.រាមថានឹងស.ម្លាប់ មកលើកសិករម្នាក់ បណ្ដាលឲ្យរងរបួសចំករដៃចំហៀង ខាងឆ្វេងប្រេះឆ្អឹងកដៃ ។ ជនសង្ស័យត្រូវចាប់នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងបានដកហូតវត្ថុតាង កាំបិតមួយ មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទី មានករណីហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងគំរាមថានិងសម្លាប់ កើតឡើងត្រង់ចំណុច ភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ តេម ណុប ហៅ ប៉ុយភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពប្រើអំពើហិ.ង្សា និងបានយកកាំ.បិតកញ្ចែត (កាំ.បិតកាប់ដូង) គំ.រាមថានឹងស.ម្លាប់ចោល មកលើជនរងគ្រោះ ឈ្មោះ ខឹម សួន ភេទស្រី អាយុ៧៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យរងរបួសចំកដៃចំហៀង ខាងឆ្វេងប្រេះឆ្អឹងកដៃ។

មូលហេតុ ស្រវឹងស្រា ទើបមានរណីហឹង្សានេះកើតឡើង។

ក្រោយកើតហេតុជនសង្ស័យ បានគេចខ្លួនបាត់។ លុះឈានដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១នឹង ០០ នាទី ទើបកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី តេត្តតាកែវ និងបានដកហូតវត្ថុតាង កាំ.បិតកញ្ចែត ដងឈើប្រវែង៤០សង់ទីម៉ែត្រ មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ កូលាប