ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលក្បាលកោះ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីលួចម៉ូតូ ស្កុបពី១គ្រឿង ព្រមទាំង ករណីលួចផ្លាកលេខរថយន្ត និងអ្នកទិញផ្លាកលេខរថយន្ត។ ក្នុងនោះជនសង្ស័យ២នាក់ ធ្លាប់ជាប់ពន្ធនាគារព្រៃស ០៣លើកមកហើយ។

កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលក្បាលកោះ បានឲ្យដឹងថា ករណីទី១ ជនសង្ស័យឈ្មោះ ងីម ខួច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ លួចម៉ូតូ Scoopy ខ្មៅ។
ករណីទី២ ជនសង្ស័យឈ្មោះ ដែក សារឹទ្ធ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (ករណី លួចផ្លាកលេខរថយន្ត និងជនសង្ស័យឈ្មោះ ឯក ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទទួលទិញផ្លាកលេខរថយន្ត។
ជនសង្ស័យ ឈ្មោះ ងីម ខួច នឹង ឈ្មោះ ដែកសារឹទ្ធ ធ្លាប់ជាប់ពន្ធនាគារព្រៃស ០៣លើកមកហើយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

