Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់ទឹកភ្លៀង វា.យប្រ.ហារយ៉ាងខ្លាំងនៅភាគខាងត្បូងឥណ្ឌា អាជ្ញាធរជម្លៀសមនុស្សរាប់ពាន់នាក់ និងតាមស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់

spot_img

រដ្ឋធានីញូវដេលី ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានវា.យប្រ.ហារមកយ៉ាងខ្លាំង បង្កឲ្យកើតជាទឹកជំនន់ជន់លិច នៅក្នុងរដ្ឋភាគខាងត្បូង នៃប្រទេសឥណ្ឌា ហើយអាជ្ញាធរ បានជម្លៀសប្រជាពលរដ្ឋរាប់ពាន់ នាំទៅរកទីមានសុវត្ថិភាព ហើយចំនួនអ្នកស្លា.ប់ បានកើនដល់៣០នាក់ និង រាប់សិបនាក់ផ្សេងទៀត នៅតែបន្ដបាត់ខ្លួន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌា បានផ្សាយ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ថា ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង បណ្ដាលឲ្យកើតទឹកជំនន់ ជន់លិចតំបន់មួយចំនួន នៅក្នុងរដ្ឋ Andhra Pradesh នាភាគខាងត្បូង ប្រទេសឥណ្ឌា។ គ្រោះធម្មជាតិនេះ បានធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវភៀសខ្លួនទៅរកទីទួលមានសុវត្ថិភាព។ ដោយឡែកមនុស្ស៣០នាក់ បានស្លា.ប់ និង រាប់សិបនាក់ផ្សេងទៀត នៅតែបន្ដបាត់ខ្លួន។

អាជ្ញាធរឥណ្ឌា បានចេញរបាយការណ៍ ថា ទឹកជំនន់បានជន់ឡើងយ៉ាងខ្លាំង ក្រោយពេលមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្ដាលឲ្យលិចស្រុក ចំនួនបួនរបស់រដ្ឋ Andhra Pradesh នាភាគខាងត្បូង ឥណ្ឌា។ គ្រោះធម្មជាតិនេះ បានសម្លាប់មនុស្សយ៉ាងតិច៣០នាក់ ហើយរាប់រយនាក់ផ្សេងទៀត នៅតែបាត់ខ្លួន។ ជាមួយគ្នានេះ កម្លាំងសង្គ្រោះរបស់ឥណ្ឌាជាច្រើនក្រុម ក៏កំពុងតែដាក់ពង្រាយ នៅក្នុងតំបន់រងផលប៉ះពាល់ ពីគ្រោះទឹកជំនន់នេះ ។ ចំណែកសកម្មភាពប្រតិបត្តិជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន កំពុងតែធ្វើបន្តផងដែរ។

អាជ្ញាធរឥណ្ឌា បានបន្ថែមថា គ្រោះទឹកជំនន់នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍តាមផ្លូវដែក និងផ្លូវថ្នល់ នៅក្នុងតំបន់ជាច្រើន នៃរដ្ឋ Andhra Pradesh នាភាគខាងត្បូង ប្រទេសឥណ្ឌា។ ចំណែកផ្លូវខ្លះត្រូវបានកាត់ផ្តាច់ មិនអាចឲ្យកម្លាំងសង្រ្គោះ ចូលទៅសង្គ្រោះប្រជាជន នៅក្នុងតំបន់នោះ។ នៅក្នុងឆ្នាំ២០២១នេះ ឥណ្ឌាបានរងគ្រោះពីទឹកជំនន់ និងព្យុះភ្លៀងយ៉ាងខ្លាំង ខុសពីរៀងរាល់ឆ្នាំ។ បច្ចុប្បន្ន ក្រុមអ្នកជំនាញអាកាសធាតុ ក៏កំពុងតែព្រួយបារម្ភ អំពីគ្រោះធម្មជាតិកាន់តែធ្ងន់ឡើង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ របស់ភពផែនដី៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×