Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាល់ឌីវ៖ ការប្រកួតប្រជែងសម្រាប់ឱកាសវិនិយោគប្រចាំតំបន់ក្នុងប្រទេសម៉ាល់ឌីវ

ប្រទេសម៉ាល់ឌីវ ជាទីនៃចំណាប់អារម្មណ៍លើការប្រកួតប្រជែង ក្នុងការផ្សព្វផ្សាយឥទ្ធិពលរបស់ ប្រទេស​ធំៗ​នៅក្នុងតំបន់ ដែលមានជាពិសេស ដូចជា៖ ប្រទេសឥណ្ឌា និងប្រទេសចិន ដែលបាន ​វិនិយោគ​ប្រាក់​រាប់​សិប​លានដុល្លា កំឡុងពេលការដឹកនាំរបស់អតីតមេដឹកនាំ លោក Abdulla Yameen ដែលវាជាផ្នែកមួយ​នៃគម្រោង​ក្រវ៉ាត់ និងប្លង់ផ្លូវរបស់ចិន បានរៀបចំឡើង ដើម្បីបង្កើនទំហំពាណិជ្ជកម្ម​សកលរបស់ខ្លួន​ឱ្យកាន់​តែ​ប្រសើរ។

ប្រទេសចិន ត្រូវទទួលរងនូវការទិចទាន ដែលភាគច្រើន ពីសំណាក់ប្រទេសលោកខាងលិច ចំពោះការ​ដែល​ខ្លួន ​​បានបន្ថែមបន្ទុកបំណុលមិននឹងថឹង មិនអាចរំពឹងថាដោះស្រាយរួច ទៅលើប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍។​ ប្រទេសចិននិយាយថា ប្រាក់កម្ចីរបស់ខ្លួន ត្រូវបានស្វាគមន៍ និងផ្តល់ច្រើនតាមការចាំបាច់ ហើយបង្ហាញថា​ការផ្តល់ឱ្យពួកគេ គឺគ្មានលក្ខខណ្ឌនយោបាយ ឬគម្រោងនយោបាយទុកជាមុន និងផ្តល់មូលនិធិ​ដល់ប្រទេស​ដែលម្ចាស់ជំនួយ លោកខាងលិចបានមើលរំលង។

លោក Maya Majueran K. – នាយក BRISL និងការសរសេរអំពីបញ្ហានយោបាយ សន្តិសុខ និងសង្គម) បានឱ្យ​ដឹង ការដែល BRI របស់ប្រទេសចិន មានការពេញនិយម គឺដោយសារថ្មីៗនេះ ប្រធានាធិបតីចិន លោក Xi និយាយយ៉ាងជាក់លាក់ថា BRI គឺជាផ្លូវសាធារណៈ ដែលបើកចំហសម្រាប់ទាំងមនុស្សគ្រប់គ្នា ជំនួសឱ្យផ្លូវ​ឯកជន ​ដែលគ្រប់គ្រងដោយភាគីតែមួយ។

លោក បាននិយាយថា BRI បាននាំមកនូវ អត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រទេសដែលចូលរួម។ បើ​មើល​លើប្រទេសស្រីលង្កា ដែលជាឧទាហរណ៍ជាក់ស្តែង កំពង់ផែ Colombo​ CICT-Terminal ដែលបាន​ដំណើរការដោយ កំពង់ផែ CM ដែលជាសហគ្រាសមួយ របស់រដ្ឋប្រទេសចិន បាននាំមកនូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់ប្រទេសនេះ។​ នៅឆ្នាំ 2021 ស្ថានីយ CICT-Terminal គឺជាស្ថានីយកុងតឺន័រ​ដ៏ល្អបំផុត​របស់​អាស៊ី​ក្រោម 40 លាន TEU ហើយនេះគឺជាលើកទី 5 ចាប់តាំងពីឆ្នាំ 2017 ហើយខ្ញុំប្រាកដថា កំពង់ផែ CM របស់ចិន​បាននាំយកចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅកាន់ កំពង់ផែ កូឡុំបូ។ ដូចគ្នានេះដែរ ប្រសិនបើនិយាយអំពី កំពង់​ផែ Hambanthota ដែលមានការខាតបង់ ហើយដែលឥឡូវនេះត្រូវបានគ្រប់គ្រងដោយកំពង់ផែ CM ដែល​កំពុងនាំមក នូវអត្ថប្រយោជន៍ជាច្រើន ហើយពួកគេកំពុងប្រមូលផលចំណេញ និងការទាក់ទាញកប៉ាល់​ផ្សេងៗ ព្រមទាំងការវិនិយោគជាច្រើននៅក្នុងកំពង់ផែ Hambanthota។ ដូចគ្នានេះដែរ ប្រសិនបើអ្នក​ទទួល​យក គម្រោងទីក្រុងកំពង់ផែ Colombo ​ដែលជាការវិនិយោគផ្ទាល់ពីបរទេស​ដ៏ធំបំផុតមួយ​នៅក្នុងប្រវត្តិសាស្ត្រ​ស្រីលង្កា វានឹងធ្វើឱ្យទីក្រុង Colombo ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅក្នុង មហាសមុទ្រឥណ្ឌា។

លោកបណ្ឌិត Shiraz Yoonus  ទីប្រឹក្សាក្រុមប្រឹក្សាអភិវឌ្ឍន៍សហគ្រាស និងជាអ្នកសម្រប​សម្រួល​ជាតិ នៃកិច្ចការមូស្លីមរបស់នាយករដ្ឋមន្រ្តី ឯកឧត្តម Mahinda Rajapaksa បានលើកឡើងថា ​ឥឡូវ​នេះ ​មាន​ការលើកឡើងជាសំណួរថា ហេតុអ្វីបានជាម៉ាល់ឌីវងាកចេញពីការវិនិយោគរបស់ប្រទេសចិន ការទាក់​ទង​ជាមួយប្រទេសចិន ដែលធ្វើឱ្យការសាងសង់ស្ពានវែងពី អាកាសយានដ្ឋាន Male ទៅទី​ក្រុង Male។

យើង​បាន​ឃើញ​ថា សំណង់​ដ៏​ល្បី​មួយ​ត្រូវ​បាន​បង្កើតឡើងដោយ​​​ប្រទេស​​ចិន ហើយ​ចុះឥឡូវ​នេះ ​ហេតុអ្វី​បាន​ជា​ប្រទេស ​ម៉ាល់ឌីវ ​ត្រូវដើរ​ចេញ? ហេតុ​អ្វី​បាន​ជា ​ម៉ាល់ឌីវ ​ឈាន​ទៅ​រក​មហា​អំណាច​ក្នុង​តំបន់ ដែលក្នុងនោះ​ មានមួយគឺជា​ប្រទេស​ឥណ្ឌា និង​ប្រទេស​មួយផ្សេងទៀតគឺ ​ប៉ាគីស្ថាន។ ដូច្នេះនៅ ពេលដែលនិយាយ​អំពី​ការ​ផ្លាស់ប្តូរ ខ្ញុំនឹងលើកឧទាហរណ៍តូចមួយ មានការផ្លាស់ប្តូររបបនៅថ្ងៃទី 8 ខែមករា ឆ្នាំ 2015 ដោយមានការ​ចូល​រួមពីប្រទេសឥណ្ឌា។

ភាគច្រើនកត្តាទាក់ទងទៅនឹងសង្រ្គាម គឺមានការគាំទ្រពីប្រទេសឥណ្ឌា ហើយក៏មានការចូល​រួមពីប្រទេស​ប៉ាគី​ស្ថានដែរ។ ពេលដែលចូលមកដល់ការវិនិយោគ សួរថាហេតអ្វី? តើវាជាអន្ទាក់បំណុលឬ? តើវាជា ប្រភេទ​អន្ទាក់​ត្រជាក់មួយផ្សេងទៀតក្នុងតំបន់មែនទេ? ខ្ញុំនឹងហៅវាថាជា ចក្រពត្តិនិយម​សម័យទំនើប។ ឥឡូវ​នេះ​គ្មាន​ដាវ កាណុង ធ្នូ និង​ព្រួញ ​សម្រាប់​ប្រយុទ្ធ​នឹង​កាំភ្លើង​ទេ គ្មានកំលាំង ទៅតទល់​ជាមួយ​ពួកគេនោះ​ទេ។ ប៉ុន្តែ​ពួកគេ​ចាប់​អ្នក​ជាមួយ​នឹង​បំណុល ប្រទេស​ជាប់ បំណុល​និង​ទិដ្ឋភាព​ផ្សេង​ៗទៀត​ទាំងអស់។

លោកបណ្ឌិត Srimal Fernando ទីប្រឹក្សា និងនិពន្ធនាយកសកលនៃសមាគមការទូតសម្រាប់អាហ្វ្រិកខាងត្បូង ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានពិភពលោកការទូត  (Brussels) – ‘អ្នកកាសែតល្អបំផុតប្រចាំឆ្នាំ’ នៅអាហ្វ្រិក​ខាងត្បូង, (GCA) Media Award សម្រាប់ឆ្នាំ 2016 និងក្រុមប្រឹក្សាឥណ្ឌានៃកិច្ចការពិភពលោក (ICWA))​បាន​ឱ្យដឹងថា“ ការពឹងពាក់គ្នាទៅវិញទៅមក និងការរួមគ្នាលើទូកតែមួយ គឺជាការបង្ហាញគោលនយោបាយ​ការ​បរទេស​​ដ៏សំខាន់សម្រាប់កោះតូចៗដូចជា ម៉ាល់ឌីវ និងស្រីលង្កា។

តុល្យភាពរវាង ប្រទេសធំ និងប្រទេសតូចៗ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ប្រទេសតូចៗ ហើយវាជា មធ្យោ​បាយតែមួយគត់ ដែលពួកគេអាចមានតុល្យភាពទៅលើគោលនយោបាយខាងក្រៅ និងផ្ទៃក្នុងរបស់ពួកគេ។ ប្រទេសម៉ាល់ឌីវដែលពឹងផ្អែកលើប្រទេសចិនអស់រយៈពេល 10 ឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរ​លទ្ធិ​ប្រជា​ធិប​តេយ្យនៅឆ្នាំ 2018 ជាមួយនឹង ប្រធានាធិបតី Ibrahim Mohamed Solih គាំទ្រដោយរដ្ឋាភិបាល​ជាតិ​ម៉ាល់​ឌីវ ក៏ដូចជាលោក Mohammed Nasheed រដ្ឋាភិបាលថ្មីបានចូលកាន់អំណាចក្នុងឆ្នាំ 2018 ដែលមាន​ប្រជាជន​ជិត 60% នៃប្រទេសកោះតូចមួយនេះ បោះឆ្នោតជូនលោក Mohammed Nasheed ក៏ដូចជាលោក Ibrahim Mohamed Solih ។

ជាមួយនឹងវិធីសាស្រ្តថ្មីនេះ គោលនយោបាយការបរទេស និងគោលនយោបាយផ្ទៃក្នុងថ្មី ជាមួយនឹង​ការរៀប​ចំ​នយោបាយថ្មី បានចាប់ផ្តើមលេចចេញជារូបរាង។ វាជាយុទ្ធសាស្រ្តកំពូលរបស់ឥណ្ឌា ផងដែលក៏ជួយ​សម្រួល​ប្រទេស​ថ្មីនេះ ជាមួយគោលនយោបាយប្រទេសជិតខាងថ្មីជាលើកដំបូង ប្រទេស​ប្រជាធិបតេយ្យ​ថ្មី​មួយ ​ជា​មួយ​​នឹង​វិធី​ដោះស្រាយ​បំណុល​ថ្មី ដែល​ការ​បន្ធូរបន្ថយ​បំណុល​ចំនួន ១ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រទេស​កោះ​តូច៕ ប្រភព៖ A24  

×