Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីអេត្យូពី នឹងដឹកនាំកងទ័ព ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម

spot_img

រដ្ឋធានី Addis Ababa ៖ នាយករដ្ឋមន្រ្ដីអេត្យូពី ជាអ្នកឈ្នះរង្វាន់ណូបែលសន្ដិភាព បានអះអាង ពីការដឹកនាំកងទ័ពរបស់ប្រទេសអាហ្វ្រិកមួយនេះ ពី«សមរភូមិ» ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយនេះជាជំហានថ្មីមួយ ចំពេលមានការប៉ះទង្គិចគ្នាកាន់តែខ្លាំង ឈានទៅជិតដល់រដ្ឋធានី Addis Ababa នៅក្នុងការវា.យប្រ.យុទ្ធគ្នា អស់រយៈពេល១ឆ្នាំកន្លងមកនេះ ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក Abiy Ahmed នាយករដ្ឋមន្រ្ដីអេត្យូពី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមធ្វីតធើរ កាលពីល្ងាច ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ថា «ចាប់ពីថ្ងៃស្អែកទៅ (ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា) ខ្ញុំនឹងចល័តទៅកាន់សមរភូមិ ដើម្បីដឹកនាំកម្លាំងការពារជាតិ»។

ការវាយប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋាភិបាល និង ក្រុមឧទ្ធាម កាន់តែសភាពខ្លាំងក្លាឡើង ដោយអូសបន្លាយ អស់រយៈពេល១ឆ្នាំកន្លងមកហើយ។ ចំណែកប្រជាពលរដ្ឋ ប្រហែលជាង១០ ០០០នាក់ ត្រូវបានគេស.ម្លាប់ នៅក្នុងសង្គ្រាម រវាងកងទ័ពអេត្យូពី ហើយសម្ព័ន្ធមិត្ត និង យុទ្ធជន មកពីតំបន់ Tigray នាភាគខាងជើង ប្រទេសអាហ្វ្រិកមួយនេះ។ ពួកឧទ្ទាម បានបង្កើតរដ្ឋាភិបាលជាតិរបស់ពួកគេ មុនពេលលោក Abiy Ahmed បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដីអេត្យូពី។

ដោយឡែក សហរដ្ឋអាមេរិក និង ប្រទេសជាច្រើនទៀត បានព្រមានថា ប្រទេសដែលមានប្រជាពលរដ្ឋច្រើនលំដាប់លេខ២ នៅទ្វីបអាហ្រ្វិកនេះ អាចនឹងត្រូវប្រេះស្រាំ និង បង្កអសិ្ថរភាព នៅក្នុងតំបន់។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញដោយនាយករដ្ឋមន្រ្ដី វ័យ៤៥ឆ្នាំ ជាអតីតមន្រ្ដីយោធារូបនេះ មិនបានបញ្ជាក់ ពីកន្លែងណាពិតប្រាកដ ដែលលោកនឹងត្រូវទៅកាន់សមរភូម នៅថ្ងៃទី២៣ ខែវិច្ឆិកា នោះទេ។ ប៉ុន្ដែលោក Billene Seyoum អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្ដី ក៏មិនបានឆ្លើយតបនឹងសំណួរ ពីទីភ្នាក់ងារសារព័ត៌មាន AP ផងដែរ។

ដោយឡែក លោក William Lawrence អតីតមន្រ្ដីការទូតសហរដ្ឋអាមេរិក បានកត់សម្គាល់ ថា Abiy បានប្រើរូបភាពសង្រ្គាមជាច្រើន នៅពេលទទួលយករង្វាន់ណូបែលរបស់គាត់ ប៉ុន្តែករណីនេះ ក៏បានបង្ហាញ ពីភាពរន្ធត់ នៅក្នុងសង្រ្គាមផងដែរ៕រក្សាសិទ្ធិដោយ​៖ សារាយSN

spot_img
×